ចេញ​លទ្ធ​ផល​ជំងឺ​ស្វាមី​​អ្នក​នាង កាតុ ដោយ​​ត្រូវ​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ!

ប្អូន​ជីដូន​មួយ​នាយ​ខ្យង​ថ្លែង​មក ​Sabay តាម​រយៈ​សារ​អេឡិចត្រូនិក​ថា​ លោក ​ខ្យង ​​កើត​ជំងឺ​សរសៃ​ត្បៀត​ ប៉ុន្តែ​មិន​មែន​តែ​មួយ​​ទេ​ គឺ​លោក​មាន​ត្បៀត​សរសៃ​ឈាម​​ដល់​ទៅ​ពីរ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ចំណាយ​កាន់​តែ​អស់​ច្រើន។​​​​

 

“ព្រោះ​បើ​សិន​ជា​សរសៃ​ឈាម​ត្បៀត​តែ​មួយ​គឺ​ $6000​ តែ​គាត់​ត្បៀត​សរសៃ​ឈាម​ពីរ​ ហើយ​គ្រាន់​តែ​ថ្លៃ​ថត​ គឺ៧០០$ ហើយ​នៅ​ចំណាយ​ផ្សេង​ទៀត​ អំឡុង​ពេល​គាត់​នៅ​បន្ទប់​ ICU​ ប្រហែល​មួយ​ថ្ងៃ​ត្រូវ​ចំណាយ​ ៣០០​ ទៅ ៤០០​$”។

 

ចេញ​លទ្ធ​ផល​ជំងឺ​ស្វាមី​​អ្នក​នាង កាតុ ដោយ​​ត្រូវ​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ!

( ស្ថានភាព នាយ​ខ្យង កំពុង​សម្រាក​ក្នុង​បន្ទប់ ICU)

ប្អូន​ថ្លៃ​ ស្រី​តុ បន្ត៖ “​ ពេល​នេះ​គាត់​បាន​ធូរ​ច្រើន​ហើយ ពេទ្យ​មិន​ទាន់​បាន​ប្រាប់​ថា ​ថ្ងៃ​ណា​ចេញ​នៅ​ឡើយ​ទេ​អូន​ ហើយ​ស្ថាន​ភាព​កំពុង​តែ​ស្ថិត​ក្នុង​ការ​តាម​ដាន​នៅ​ឡើយ”។

 

យ៉ាង​ណា​មិញ​មុន​ថ្ងៃ​បញ្ជូន​ស្វាមី​ តារា​កំប្លែង សុខ ចាន់ធីតា ​ទៅ​ដល់​ប្រទេស​វៀតណាម​ ប្អូន​ថ្លៃ​​នាង​ ប្រាប់​ថា​ ដំបូង​ឡើយ​លោក​ខ្យង​ញ៉ាំ​​បាយ​ថ្ងៃ​ត្រង់​ហើយ​គេង​ ពេល​កំពុង​គេង​ លោក​ក៏​ស្ទុះ​ក្រោក​ឡើង​ហើយ​ប្រាប់​ប្រពន្ធ​​ថា​ ពិបាក​ដក​ដង្ហើម​ណាស់​ ហើយ​គ្រួសារ​​ក៏​បាន​យក​​​លោក​ទៅ​​ពេទ្យ​ជិត​ផ្ទះ​ប៉ុន្តែ​ភ្លាមៗ​ ពេទ្យ​ប្រាប់​ថា​លោក​​មាន​សភាព​ធ្ងន់​ក៏​បញ្ជូន​លោក​ទៅ​កាល់​មែត្រ​​ និង​ចុង​ក្រោយ​ គឺ​បន្ត​បញ្ជូន​មក​ប្រទេស​វៀតណាម​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី​៤ ឧសភា​៕

 

អត្ថបទ៖ ថា ម៉ាលីដា​

រូប​ថត ៖ ផ្តល់​ដោយ​ប្អូន​ថ្លៃ​ស្រី​តុ