កន្ទី, កន្ទីខ្មៅ ព្យាបាល៖ ជួយរំលាយអាហារ រាក រាកមួល រដូវមិនទៀង រលាកតំរងនោមមនុស្សប្រុសរមូលសាច់ដុំ រលាកបំពង់ក ហឺត រលាកទងសួត

ក្ខណៈរុក្ខជាតិៈ ចុល្លព្រឹក មែកខ្ចីរាងបួនជ្រុង។
ស្លឹកៈ ស្លឹករួមដុះទល់ទងមានកូនស្លឹក ៣-៥ កូនស្លឹកនីមួយៗ រាងដូចផ្លែលំពែងស្រួចចុងរលោងខាងលើ មានរោមខ្លីៗនៅខាងក្រោម។
ផ្កាៈ កញ្ចុំផ្កាចេញនៅចុងមែក ផ្កាតូចៗពណ៌ស្ទើរខៀវ លាយស្វាយមានរោមតិច ៗនៅខាងក្រៅខាងក្នុងរោមវែងជាង ។
ផ្លែៈ មានជាតិទឹកច្រើន ពណ៌ខ្មៅពេលទុំ ។
កន្លែងដាំដុះ ដុះដោយខ្លួនឯងឬគេដាំជាលំអ តាមផ្ទះ ។
ផ្នែកប្រើប្រាស់ៈ ស្លឹកប្ញស ផ្លែ ។

ការព្យាបាលៈ ជួយរំលាយអាហារ រាក រាកមួល រដូវមិនទៀង រលាកតំរងនោមមនុស្សប្រុសរមូលសាច់ដុំ រលាកបំពង់ក ហឺត រលាកទងសួត ។ កំរិតនិងរបៀបប្រើៈ ម្សៅផ្លែស្ងួតលាយទឹកឃ្មុំ ក្នុងកំរិត ៥-១០ក្រាម ព្យាបាលរាកចំពោះរដូវមិនទៀង រលាកតំរងមឮនោម និងជួយរំលាយអាហារ ប្រើដូចកំរិតខាងលើតែលាយជាមួយអំបិលកំឡោចឱ្យម៉ត់ ផឹកជាមួយទឹកក្តៅឩណ្ណៗ។ស្លឹកប្រើជាគ្រឿងការី ម្សៅប្ញសត្រាំជាមួយស្រាប្រើលាបខាងក្រៅកន្លែង សាច់ដុំរមួល ស្លឹកព្យាបាលរលាកបំពង់ក រលាកទងសួតហឺត ៕ ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA

ប្រភព៖ iknow

  • កន្ទី, កន្ទីខ្មៅ ព្យាបាល៖ ជួយរំលាយអាហារ រាក រាកមួល រដូវមិនទៀង រលាកតំរងនោមមនុស្សប្រុសរមូលសាច់ដុំ រលាកបំពង់ក ហឺត រលាកទងសួត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: