ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ក្នុងនាមជាក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបីសម័យកាល ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងឈានទៅកាន់យុទ្ធនាការ Euro ឆ្នាំ២០១៦ ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមឈ្នះច្រើន និងក្នុងនាមជាក្រុមម្ចាស់ការពារតំណែងជើងឯក។
Spain-ft8h15

ពួកគេមិនមែនជាក្រុមមានប្រៀបឈ្នះក្នុងកម្រិតដ៏ខ្ពស់ដូចកាលពីមុនឡើយ ក្រោយពីបានបរាជ័យក្នុងការឆ្លងឲ្យផុតវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup កាលពីមុន និងបានរងបរាជ័យក្នុងការប្រកួតជម្រុះជាលើកទីមួយរបស់ពួកគេក្នុងរយៈពេល៨ឆ្នាំ ក្រោមស្នាដៃក្រុមជម្រើសជាតិស្លូវ៉ាគី។

ក្រោយពីបានឈ្នះពាន Euro ជាលើកទីមួយកាលពីឆ្នាំ១៩៦៤ អេស្ប៉ាញ បានបង្កើតភាពអស្ចារ្យ តាមរយៈការឈ្នះពានប្រចាំទ្វីបមួយនេះ ចំនួន២លើកជាប់ៗគ្នា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១២ ដើម្បីចូលរួមជាមួយនឹងអាល្លឺម៉ង់ ក្នុងនាមជាក្រុមឈ្នះពាន Euro ច្រើនជាងគេ។ នេះគឺជាការបង្ហាញខ្លួនជាលើកទី១០របស់ពួកគេ ហើយលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺការបញ្ចប់ក្នុងនាមជាក្រុមម្ចាស់ផ្ទះជើងឯករងកាលពីឆ្នាំ១៩៨៤។

អេស្ប៉ាញ គឺជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាននៅឆ្នាំនេះយ៉ាងពិតប្រាកដ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១នៃការប្រកួតជម្រុះពូល C បន្ទាប់ពីឈ្នះ៩លើក និងចាញ់១លើកពីការប្រកួតទាំង១០លើក។ ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលដ៏ស្វិតស្វាញមួយ ខណៈដែលពួកគេនឹងត្រូវតែប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែក តួកគី និងក្រូអាស៊ី។

សម្រាប់យុទ្ធនាការខាងមុខនេះ ពួកគេស្ថិតក្នុងពូល D ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិឆែក នាថ្ងៃទី១៣ ខែមិថុនា នៅកីឡដ្ឋាន Municipal ក្នុងទីក្រុង Toulouse៕

កីឡាករទាំង២៣នាក់របស់អេស្ប៉ាញសម្រាប់ Euro

អ្នកចាំទី: Iker Casillas (Captain), David de Gea, Sergio Rico
ខ្សែការពារ: César Azpilicueta, Gerard Piqué, Marc Bartra, Héctor Bellerín, Sergio Ramos, Juanfran, Mikel San José និង Jordi Alba
ខ្សែបម្រើ: Sergio Busquets, Andrés Iniesta, Koke, Cesc Fàbregas, Thiago, Bruno, David Silva
ខ្សែប្រយុទ្ធ: Álvaro Morata, Lucas Vázquez, Pedro, Aritz Aduriz, Nolito