ពេល​ចូល​នៅ​​​ផ្ទះ​ថ្មី​​ គួរ​ប្រយ័ត្ន​​បី​ចំណុច​​នេះ​ ជៀសវាង​រាសី​ដាក់​ ជួប​គ្រោះកាច​

អប្បិយជំនឿ៖ អាគារថ្មី ឬ សំណង់ថ្មី វាពិតជាស្រស់ស្អាតនិងមានភាពទាក់ទាញគួរឲ្យចង់រស់នៅខ្លាំងណាស់ ប៉ុន្តែយើងមិនដឹងទេថា តាមបែបអបិយជំនឿ មានអ្វីខ្លះនៅក្នុងផ្ទះនោះ ដូច្នេះបើរៀបចូលនៅផ្ទះថ្មីទាំងនោះ ចិនសែបានបង្ហើប៣ចំណុចនេះដើម្បី សុខសប្បាយនិង ជៀសផុតគ្រោះភ័យ ទាំងឡាយ ។
ដូច្នេះដើម្បីកុំឲ្យជួបរឿងដែលអាប់់រាសីនេះ គេហទំព័រព័ត៌មាន ខេឃ្យូប សូមដកស្រង់នូវបណ្តាំគ្រូចិនសែ បីចំណុចដែលទាំងទងនឹងរឿងការចូលស្នាក់នៅនេះ៖
ទីមួយ នៅពេលដែលអ្នកចង់រើផ្ទះ អ្នកគួរនាំយកទារកឬកូនក្មេង ឬក៏សត្វឆ្កែមួយក្បាលទៅជួយមួយផង នៅដើម្បីដឹងថាផ្ទះថ្មីនោះ កូនក្មេងអាចវារលេងដោយខ្លួនឯងនៅលើឥដ្ឋ ឬសត្វឆ្កែរបស់អ្នកអាចដើរទៅដើរមកក្នុងផ្ទះដោយសេរីឬអត់? បើបាននោះបញ្ជាក់ថា ទីកន្លែងនោះគួរឱ្យរស់នៅ។ ប៉ុន្តែប្រសិនជាកូនក្មេងយំមិនឈប់ ឬសត្វឆ្កែក៏ព្រុសមិនឈប់នោះបានន័យថា កន្លែងនោះ មិនល្អនឹងរស់នៅបានទេ ព្រោះថាបើជម្នះចង់រស់នៅគឺធ្វើអ្វីមិនសមបំណងទេ។
ទីពីរ នៅរាល់ពេលអ្នកចេញពីផ្ទះ៣ថ្ងៃ ហើយពុំមាននរណាម្នាក់នៅផ្ទះនោះ ពេលអ្នកត្រឡប់មកវិញ សូមកុំប្រញាប់ចាក់សោទ្វារចូលផ្ទះភ្លាម គឺមុខដំបូងអ្នកត្រូវគោះទ្វារបីដងសិន និងរង់ចាំបន្តិច រូចសឹមគោះទ្វារបីដងទៀត ហើយចាំបើកទ្វាចូល។ ក្រោយពេលបើកទ្វារផ្ទះហើយមិនថាថ្ងៃឬយប់ទេ អ្នកគួរបើកភ្លើងទាំងអស់នៅក្នុងផ្ទះចោល ហើយរង់ចាំប្រហែលជា ពីរ បីនាទីក្រោយទើបបិទវិញចុះ។
ទីបី ពេលធ្វើដំណើរទៅកន្លែងឆ្ងាយដែលត្រូវការសម្រាន្តនៅសណ្ឋាគារឬ ផ្ទះសំណាក់ សូមកុំរកកន្លែងដែលមានតម្លៃថោកពេក តែបើជ្រុលជាចូលហើយមិនដឹងធ្វើម៉េចនោះ ពេលដំបូងអ្នកត្រូវជក់បារីមួយដើមនៅក្នុងបន្ទប់សិន ហើយបើអ្នកពុំចេះជក់បារី គួរប្តូរកេះដែកកេះឱ្យឆេះមួយភ្លែត ហើយបើកទ្វារចោលរយៈពេល មួយនាទី៕

ប្រភព៖ kqube

  • ពេល​ចូល​នៅ​​​ផ្ទះ​ថ្មី​​ គួរ​ប្រយ័ត្ន​​បី​ចំណុច​​នេះ​ ជៀសវាង​រាសី​ដាក់​ ជួប​គ្រោះកាច​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ចំនេះដឹង
Tags: