ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​លួច​កុំព្យូទ័រ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ពី​បទ លួច​យក​កុំព្យូទ័រ​របស់​គេ​យក​ទៅ​លក់ ។ ហេតុការណ៍​ឃាតខ្លួន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ចំណុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សាកសួរ​។

លោក​វរសេនីយ៍ ឯក ម៉ែ​ន​ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​មានឈ្មោះ ហ៊​ង រ៉ា​វី ប្រុស​អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​កុំព្យូទ័រ​ម៉ាក ASUS ពណ៌​ខ្មៅ​ទុក​លើ​តុ​ក្នុងផ្ទះ ហើយ​បាន​ដើរទៅ​ក្រោយ​បាត់​១០​នាទី​ក្រោយ​ពី​ត្រឡប់​មក​វិញ​ស្រាប់តែ​ បាត់​កុំព្យូទ័រ​នៅ​លើ​តុ​ដែល​ខ្លួន​ទុក ពេល​នោះ​ជន​រង​គ្រោះ​បាន​ចេញ​មក​មុខ​ដើរមក​សួរ​អ្នក​រត់​ម៉ូតូឌុប​នៅ​ជិត​នោះ ម៉ូតូឌុប​បាន​និយាយ​ថា​មុន​នេះ​បន្តិច​បានឃើញ​ មនុស្ស​ដើរ​ចូល​ក្នុងផ្ទះ​ ហើយ​បាន​កាន់​កុំព្យូទ័រ​ដើរ​ចេញ​ដំ​ដៅ​ទៅ​កាស៊ីណូ​ផ្កាយ​៥ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ដល់​កាស៊ីណូ​ផ្កាយ​៥ ត្រង់​ហាង​លក់​ទូរស័ព្ទ​ពេល​នោះ​ ស្រាប់​ឃើញ​ជនសង្ស័យ​ឈរ​កាន់​កុំព្យូទ័រ​ខ្លួន ក្នុង​គោលបំណង​លក់​ឲ្យ​ម្ចាស់​ហាង ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​មានការ​ឆោឡោ​ឡើង ស្រប​ពេល​នោះ​មាន​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ចាប់​ជនសង្ស័យ​វាយ​ឡើង​ទ្រម​ខ្លួន ហើយ​ចាប់​យក​ទៅ​ឲ្យ​កងរាជអាវុធហត្ថ​តែ​ម្តង​។

លោក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា​ជនសង្ស័យ​មានឈ្មោះ ឯម ផល្លា រស់នៅ​ក្នុង​បន្ទប់​ជួល ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ នៅ​មុខអាវុធ​ហត្ថ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​កុំព្យូទ័រ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ដោយសារ​តែ​ខ្លួន​អត់​លុយ​ចាយ​ខ្លាំង​។ ដោយ​បាន​ចម្លើយ​សាក្សី​ពី​ជន​រង​គ្រោះ​ហើយ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ កាលពីឆ្នាំ២០១៤ កន្លងទៅ កម្លាំងនគរបាល មូលដ្ឋានប៉ុស្ដិ៍ ព្រែកព្នៅ ខណ្ឌសែនសុខ បានកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះគ្មាន លេខ ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌ សែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនសង្ស័យរូបនេះឈ្មោះ ទុំ សុខចាន់ អាយុ ២៤ឆ្នាំ មុខរបរ អ្នកបើករថយន្ដស្នាក់នៅ ផ្ទះជួល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រីឯជនរងគ្រោះឈ្មោះ គឹម សុខគាវ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅចំណុចកើតហេតុខាងលើ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបន្ដថា មុន ពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាចូលដេក ដោយភ្លេចបិទទ្វារផ្ទះ រហូតដល់ម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៤ ជនរងគ្រោះបាន ក្រោទៅលក់ត្រី ហើយបន្ទាប់មកប្ដីរបស់ ជនរងគ្រោះ និងប្អូនស្រីបានក្រោកពីដេក បន្ដ ស្រាប់តែមិនឃើញ ទូរស័ព្ទដៃរបស់ខ្លួន ម៉ាកអាយហ្វូន និងទូរស័ព្ទ ២គ្រឿងទៀត ព្រមទាំងកុំព្យូទ័រ ១គ្រឿង ទើបមានការ ភ្ញាក់ផ្អើល និងឆោឡោ ហើយព្រឹកឡើង បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចមូល ដ្ឋាន ។

បើតាមសមត្ថកិច្ច នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ ជនរង គ្រោះបានឃើញជន សង្ស័យរូបនេះ ក៏រាយ ការណ៍ប្រាប់ សមត្ថកិច្ច ហើយចុះមកឃាត់ ខ្លួនតែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​លួច​កុំព្យូទ័រ

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​លួច​កុំព្យូទ័រ

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​លួច​កុំព្យូទ័រ