​​អ្នក​ភូមិ​​​​ចិន​ផលិត​​​ឧទ្ធម្ភាគចក្រ​​​​ខ្លួន​​ឯង​ ​​អាច​​បើក​​២០០​គីឡូម៉ែត្រ/​ម៉ោង​

​​​​​កសិករ​ ​​ឬ​​អ្នក​ភូមិ​​​ជនជាតិ​​ចិន​​​​ជា​រឿយៗ ​​គេ​​តែង​​តែ​ប្រទះ​​ឃើញ​​​​​​ ​ពួកគេ​​មាន​សមត្ថភាព​​អាច​កែ​ច្នៃ​​​​​​​គ្រឿង​ដែក ឬ​ឈើ​ ជា​​​ម៉ូតូ​ ​រថយន្ត​​ ​​​នាវា​មុជទឹក​ ​យន្តហោះ​​តូច​ៗ​ជាដើម​ដោយ​ខ្លួន​ឯង​។ ពេល​​នេះ​​មាន​​បុរស​​ម្នាក់​​ទៀត ​​​អាច​​បង្កើត​​​ឧទ្ធម្ភាគចក្រ ​ហោះ​​ឡើង​​លើ​ ​និង​​បើកបរ​បាន​​​​ល្បឿន​ខ្ពស់​​បំផុត​ ២០០​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង។

 

 

​​អ្នក​ភូមិ​​​​ចិន​ផលិត​​​ឧទ្ធម្ភាគចក្រ​​​​ខ្លួន​​ឯង​ ​​អាច​​បើក​​២០០​គីឡូម៉ែត្រ/​ម៉ោង​

 

 

បុរស​​អ្នក​​ភូមិ​រូប​នេះ​​មាន​​​ឈ្មោះ Xie Baogang អាយុ​ ៣១​ឆ្នាំ​ ​ជា​អ្នក​​​​​​​រចនា​រូប​រាង​ និង​​កែ​ច្នៃ​​​ឧទ្ធម្ភាគចក្រ​ដោយ​ខ្លួន​ឯង ដោយ​​​អាច​​​ហោះហើរ​​បាន​​ចម្ងាយ​ ​៤០០​គីឡូម៉ែត្រ​​​ឯណោះ។​​​​​​​​​​

​​​​​​​​​​​​​​​​​​​​

លោក​ Xie ​​​​ត្រូវ​​គេ​ដឹង​ថា​​​​មក​​ពី​​ស្រុក​​​ Jingxian ខេត្ត​​ហេបេ ​​​ភាគ​ខាង​ជើង​​ប្រទេស​​ចិន ​បាន​​​សាកល្បង​​​ហោះ​ឡើង​​​​​​​​​​​​នៅ​ថ្ងៃ​​ទី​​​៤​​ ​មិថុនា​​កន្លង​​ទៅ​យ៉ាង​ជោគជ័យ​​ ​​ដោយ​ធ្វើ​​ឲ្យ​គ្រប់​គ្នា​​ភ្ញាក់​ផ្អើល​​។​ ​​គាត់​​បាន​ប្រាប់​ថា ​​កាល​នៅ​​ក្មេង​​​ ​គាត់​​​តែង​តែ​សុបិន​​​​​​ចង់​​ហោះ​​​ទៅលើ​មេឃ​ ​ប៉ុន្តែ​​នៅ​អាយុ​​ ១៨​ឆ្នាំ​​ ​គាត់​​បាន​​បើក​ហាង​រកស៊ី​​លក់​បង្អួច​​ និង​​ទ្វារ​ទៅ​វិញ។ ​​​​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ​​គាត់​មិន​ដែល​ភ្លេច​​​​​ក្ដី​ស្រមៃ​​​របស់​ខ្លួន​​ឡើយ​ ​ដោយ​​​សម្រេច​​​​​​ឈប់​លក់​ដូរ​ និង​​ទៅ​​សិក្សា​ស្រាវ​ជ្រាវ​​​​អំពី​ការ​ហោះ​ហើរ​​វិញ។

 

ក្រោយ​​ពី​​​រចនា​រូបរាង​​ ​​​​​និង​​​​ច្នៃ​បាន​​ផ្នែក​​ខ្លះ​​​នៃ​​យន្តហោះ​​ដោយ​​ខ្លួន​​ឯង​ ​​ក្នុង​ឆ្នាំ​ ២០០៩​​​ ​​យន្តហោះ​​​​តូច​​ជិះ​​បាន​​ម្នាក់​​របស់​​គាត់​ បាន​​​ត្រៀម​​​ហោះ​​ទៅ​លើ​អាកាស ​តែ​​ត្រូវ​បរាជ័យ​។ លោក Xie នៅ​បន្ត​​​​​​​​​​​ចិត្ត​ស្រលាញ់​​​​​​ទោះ​​ត្រូវ​​បរាជ័យ​​​ជាច្រើន​​លើក​ច្រើន​សា​​ ទើប​​នៅ​ដើម​ខែ​នេះ​​​​ការរចនា​​ម៉ូដ​ទី​​៨ ​​​របស់​គាត់​​បាន​ទទួល​ជោគជ័យ​ ​គួរ​ឲ្យ​កោត​សរសើរ​តែ​ម្ដង​៕

 

​​អ្នក​ភូមិ​​​​ចិន​ផលិត​​​ឧទ្ធម្ភាគចក្រ​​​​ខ្លួន​​ឯង​ ​​អាច​​បើក​​២០០​គីឡូម៉ែត្រ/​ម៉ោង​

 

​​អ្នក​ភូមិ​​​​ចិន​ផលិត​​​ឧទ្ធម្ភាគចក្រ​​​​ខ្លួន​​ឯង​ ​​អាច​​បើក​​២០០​គីឡូម៉ែត្រ/​ម៉ោង​

 

​​អ្នក​ភូមិ​​​​ចិន​ផលិត​​​ឧទ្ធម្ភាគចក្រ​​​​ខ្លួន​​ឯង​ ​​អាច​​បើក​​២០០​គីឡូម៉ែត្រ/​ម៉ោង​

 

ចុចអាន៖ បុរស​ចិន​ម្នាក់​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដោយ​ការ​ផលិត​ឡាន​តូច​បំផុត​ក្នុង​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily