បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

សិស្សានុសិស្សដែលមានលំនៅឋាន ឃុំស្រង៉ែ ស្រុកទ្រាំង អាចទទួលបានការសិក្សាភាសាអង់គ្លេសដោយឥតគិតថ្លៃពីមជ្ឈមណ្ឌលសិក្សាមួយក្រោមគំនិតផ្ដួចផ្ដើម ពីលោកគ្រូចៅអធិការវត្តឧត្ដម្ភរង្សីព្រៃទប់។

បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

ព្រះតេជគុណ អ៊ីថា ជាអ្នកផ្ដួចផ្ដើមបង្កើតអោយមានការបណ្ដុះបណ្ដាលភាសាអង់គ្លេសនៅមូលដ្ឋានខាងលើ ប្រាប់Sabayថា មជ្ឈមណ្ឌលភាសាបរទេសនេះកើតឡើងដោយសារសិស្សមួយក្រុមចង់រៀនភាសាអង់គ្លេសពេកតែដោយសារឪពុកម្ដាយមានជីវភាពខ្វះខាតពេកគ្មានប្រាក់បង់អោយគ្រូបង្រៀន។

“ឪពុកម្ដាយក្មេងទាំងនោះបានមកពឹងអាត្មាភាពអោយជួយរកមធ្យោបាយធ្វើយ៉ាងណាអោយក្មេងទាំងនោះទទួលបានការបណ្ដុះបណ្ដាលភាសាដូចក្មេងនៅទីក្រុង។ អាត្មាភាពបានពិភាក្សាជាមួយអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកអំពីការជួលគ្រូមកបង្រៀននៅទីនេះតែម្ដង។ ក្រោយមកសប្បុរសជន ៣នាក់ចូលរួមឧបត្ថម្ភថវិកាដល់គ្រូ៤នាក់ស្មើ ២៤០ដុល្លាក្នុង១ខែ “។

បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

កុមាររា ស៊ា ករុណា អាយុ ១០ឆ្នាំប្រាប់ថា គាត់បានមករៀននៅទីនេះរយៈពេល ៥ខែហើយអត់មានបង់ប្រាក់ទេ។ពេលនេះគាត់អាចអាន និងសរសេរភាសាអង់គ្លេសបានខ្លះហើយ។

ចំណែក កញ្ញា ស្រីរត្ន័ រៀនថ្នាក់ទី ៨វិទ្យាល័យព្រៃទប់ បានប្រាប់ថា នាងមករៀនភាសាអង់គ្លេសទីនេះជិត១ឆ្នាំមក ។ដោយសារតែគ្មានលទ្ធភាពរៀននៅសាលាឈ្នួល ហើយបើទៅរៀននៅតាកែវឆ្ងាយពីផ្ទះពេកសុខចិត្តរៀននៅទីនេះចុះទោះបីមានតែថ្ងៃសៅអាទិត្យក៏ដោយ។

សកម្មភាពមនុស្សធម៌នេះជាការរួមចំណែកលើកកម្ពស់ការអប់រំនៅទីជនបទដាច់ស្រយាលហើយ ចៅអធិការវត្តសង្ឃឹមថា នឹងពង្រីកមជ្ឈមណ្ឌលសិក្សានេះអោយកាន់តែធំនៅឆ្នាំបន្តបន្ទាប់។

“បន្ថែមពីនេះក្នុង (ឆ្នាំ២០១៧) ពេលដ៏ខ្លីខាងមុខអាត្មាភាពនឹងមានបើកថ្នាក់បណ្ដុះបណ្ដាលជំនាញកុំព្យូទ័រអោយសិស្សានុសិស្សក្នុងមូលដ្ឋាននេះសិក្សាដោយឥតគិតថ្លៃ”។ ចៅអធិការមានសង្ឃដីកា។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសនេះចាប់ដំណើរការដំបូងនៅ ខែឧសភា ឆ្នាំ ២០១៥ គិតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំហើយ ដោយមានគ្រូបង្រៀនភាសាអង់គ្លេស ៤នាក់ និងសិស្សជាង ១០០នាក់៕

បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ

 

អត្ថបទ៖ ជិន វេន
ប្រភព៖ sabay

  • បង្កើត​សាលាបង្រៀន​ភាសា​អង់គ្លេស​ ជួយ​ក្មេង​ក្រីក្រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: