Mahrez ​​​ចង់​ចាកចេញ​ពី​ Leicester ​ទោះ​ក្លឹប​ឲ្យ​ឈ្នួល​លើស​មុន​​៦ដង

Riyad Mahrez ​តារា​ឆ្នើម​ក្រុម​ Leicester City ចង់​ចាក​ចេញ​ពី​ក្រុម​ជើង​ឯក​ Premier League ទៀត​ហើយ ​ទោះ​ក្លឹប​គ្រោង​ផ្ដល់​ថ្លៃ​ឈ្នួល​ឲ្យ​លើស​មុន​ ៦​ដង​ក៏​ដោយ។

 

Mahrez ​​​ចង់​ចាកចេញ​ពី​ Leicester ​ទោះ​ក្លឹប​ឲ្យ​ឈ្នួល​លើស​មុន​​៦ដងMahrez លើកពាន Premier League

 

ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​រូប​នេះ ទើប​តែ​បន្ត​កុងត្រា​ដល់​ឆ្នាំ​២០១៩ ​កាល​ឆ្នាំ​មុន​ ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ៤០​០០០​ផោន ក្នុង​១​សប្ដាហ៍ ហើយ​ក្លឹប​កញ្ជ្រោង​ខៀវ​ គ្រោង​នឹង​ដំឡើង​ថ្លៃ​ឈ្នួល​ដល់​រូប​គេ ច្រើន​ជាង​មុន​៦​ដង ​ក្នុង​កុងត្រា​ថ្មី​ ដើម្បី​ឲ្យ​​នៅ​បន្ត​ទៀត​ រដូវ​កាល​ក្រោយ។

 

Mahrez ​​​ចង់​ចាកចេញ​ពី​ Leicester ​ទោះ​ក្លឹប​ឲ្យ​ឈ្នួល​លើស​មុន​​៦ដង

 

យ៉ាងណា បើ​តាម​ Sportmail បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន​រង្វាន់​ PFA Player of the Year ​រូប​នេះ​ ​កំពុង​​​​រក​ផ្លូវ​​ចាក​ចេញ​ពី​ Leicester បន្ទាប់​ពី​ឭ​ដំណឹង​ថា មិត្ត​រួម​ក្រុម​របស់​គេ​ Jamie Vardy ​អាច​ចាក​ចេញ​ទៅ​ Arsenal និង​ N’Golo Kante ​អាច​នឹង​ចាក​ចេញ​ទៅ​ PSG ឬ Chelsea។ កាំភ្លើង​ធំ Arsenal ក៏​កំពុង​តែ​ចង់​បាន​ខ្សែ​បម្រើ​អាល់ហ្សេរី​រូប​នេះ ហើយ​អាច​នឹង​ចុះ​កុងត្រា​យក​ទាំង​​ Vardy និង​ Mahrez ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail

  • Mahrez ​​​ចង់​ចាកចេញ​ពី​ Leicester ​ទោះ​ក្លឹប​ឲ្យ​ឈ្នួល​លើស​មុន​​៦ដង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កីឡា