FFC ដាក់​​កន្លែង​ពិនិត្យ​សំបុត្រ​ពិត ​ឬ​ក្លែង​ក្លាយ​​ឲ្យ​កាន់​តែ​ច្បាស់​ល្ងាច​នេះ​

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នឹង​រៀប​ចំ​តង់​នៅ​ក្បែរ​ជណ្ដើរ​ទេរ​ភាគ​ខាង​ជើង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ជួយ​ផ្ទៀង​ផ្ទាត់​សំបុត្រ​សម្រាប់​បង​ប្អូន​មិន​ច្បាស់​ឬ​សង្ស័យ​ថា​សំបុត្រ​ដែល​បង​ប្អូន​បាន​ទិញ​ពី​ឈ្មួញ​កណ្តាល​ពិត​ឬ​ក្លែង​ក្លាយ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ឆាយនីសតៃប៉ិ វេលា​ម៉ោង​៧​ល្ងាច​នេះ។

 

FFC ដាក់​​កន្លែង​ពិនិត្យ​សំបុត្រ​ពិត ​ឬ​ក្លែង​ក្លាយ​​ឲ្យ​កាន់​តែ​ច្បាស់​ល្ងាច​នេះ​ពណ៌​ខៀវ​ជា​កន្លែង​ពិនិត្យ​សំបុត្រ

 

សហព័ន្ធ​បាន​បញ្ជាក់​ថា ដើម្បី​ជៀស​វាង​ករណី​បង​ប្អូន​កាន់​សំបុត្រ​ក្លែង​ក្លាយ​ដោយ​មិន​ដឹង​ខ្លួន​ហើយ​មាន​បញ្ហា​នៅ​ច្រក​ចូល​នៅ​ពេល​អ្នក​ពិនិត្យ​សំបុត្រ​ស្វែង​រក​ឃើញ​សំបុត្រ​ក្លែង​ក្លាយ​ សូម​មក​តង់​នេះ​ដើម្បី​បញ្ជាក់​ពី​ប្រភព​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

 

FFC ដាក់​​កន្លែង​ពិនិត្យ​សំបុត្រ​ពិត ​ឬ​ក្លែង​ក្លាយ​​ឲ្យ​កាន់​តែ​ច្បាស់​ល្ងាច​នេះ​ពិនិត្យ​សំបុត្រ​កន្លង​មក

ការ​រៀប​ចំ​ពិនិត្យ​សំបុត្រ​ជា​ពិសេស​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ជន​មួយ​ចំនួន​បាន​ព្យាយាម​​លក់​សំបុត្រ​បន្ត​ឲ្យ​ទៅ​អ្នក​ផ្សេង​។ ដោយ​សារ​មិន​បាន​ទិញ​សំបុត្រ​ផ្ទាល់​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា ដូច្នេះ​អ្នក​ទិញ​ទាំង​នោះ​អាច​មិន​ដឹង​ថា សំបុត្រ​ទាំង​នោះ​ក្លែង​ក្លាយ​ឬ​យ៉ាង​ណា​នោះ​ទេ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ FFC​