Liverpool ជិត​ចុះ​កុងត្រា​យក​ Higuain ផ្លូវ​​ការ​ហើយ

ក្លឹប​ហង្ស​ក្រហម​ Liverpool ខិត​ជិត​ដល់​ការ​ចុះ​កុងត្រា​​ នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Gonzalo Higuain របស់​ក្លឹប​ Napoli ​មែន​ទែន​ហើយ។

 

Liverpool ជិត​ចុះ​កុងត្រា​យក​ Higuain ផ្លូវ​​ការ​ហើយ

ខ្សែ​ប្រយុទ្ធ​​ Gonzalo Higuain

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ វ័យ​២៨​ឆ្នាំ​រូប​នេះ ​​ជា​គោលដៅ​ធំ​មួយ​ របស់​អ្នកចាត់ការ​ហង្ស​ក្រហម​ Jurgen Klopp ​ដោយ​​លោក​ចង់​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ​ឲ្យ​ខ្លាំង​ជាង​មុន នៅ​រដូវ​កាល​ថ្មី បន្ទាប់​ពី​ Christian Benteke ​លេង​​ពុំ​សូវ​ល្អ​រដូវ​កាល​នេះ និង​ Daniel Sturridge ​មាន​បញ្ហា​របួស​រ៉ាំរ៉ៃ។

 

Liverpool ជិត​ចុះ​កុងត្រា​យក​ Higuain ផ្លូវ​​ការ​ហើយ

អ្នកចាត់ការហង្សក្រហម Jurgen Klopp

 

យ៉ាងណាមិញ បើតាម​សារព័ត៌មាន​ BeIN Sports​ បាន​ឲ្យ​ដឹង​ថា ​Liverpool នឹង​ចុះកុងត្រា​យក​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Real Madrid ​រូប​នេះ​ បាន​ផ្លូវការ​ឆាប់ៗ​ខាង​មុខ​នេះ។

 

Higuain ​បាន​បំបែក​កំណត់ត្រា​នៅ​ក្របខ័ណ្ឌ​កំពូល​ Serie A របស់​អ៊ីតាលី​រដូវ​កាល​នេះ ដោយ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ស៊ុត​បាន​៣៦​គ្រាប់ ត្រឹម​៣៥​ប្រកួត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun