គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​និង​របួស​៣៥​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០៥​នាក់​ស្លាប់​(​ស្រី​ម្នាក់​)​និង​របួស​៣០​នាក់ ក្នុង​នោះ​១៩​នាក់​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១៥​លើក​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៦ មិថុនា ២០១៦​។

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​ខាងលើ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៧​គ្រឿង ក្នុង​នោះ​ម៉ូតូ​១៨​គ្រឿង រថយន្ត​ធុន​តូច​០៧​គ្រឿង រថយន្ត​ធុន​ធំ​០១​គ្រឿង​និង​ថ្មើរជើង​ម្នាក់​។ មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​ល្មើស​ល្បឿន​០៩​លើក (​ស្លាប់​៥​នាក់​) មិន​គោរព​សិ​ទ្ឋិ​អាទិភាព​០៣​លើក ស្រវឹង​០១​លើក និង​មិន​ប្រកាន់​ស្តាំ​០២​លើក ៕