​អាយុ​ទើបតែ ១១ ឆ្នាំ​សោះ អាច​សម្រាលកូន​ឲ្យ​ម្តាយ​ខ្លួនឯងបាន​

​អាយុ​ទើបតែ ១១ ឆ្នាំ​សោះ អាច​សម្រាលកូន​ឲ្យ​ម្តាយ​ខ្លួនឯងបាន​

​ក្មេងៗ​ភាគច្រើន​ដែល​មាន​អាយុ​ខ្ទង់ ១០ ឆ្នាំ​បែប​នេះ អាច​នឹង​ឆាប់​យំ ខ្លាច និង​ឆាប់​តក់ស្លុត​ណាស់​ក្នុង​ពេល​ដែល​ខ្លួន​ឯង​ស្ថិត​នៅ​ស្ថានភាព​បន្ទាន់​គ្រប់យ៉ាង​។ យ៉ាងណាមិញ ក្មេងស្រី​ម្នាក់​ឈ្មោះ Caitlin Burke អាយុ ១១ ឆ្នាំ មកពី​តំបន់ Tamworth បង្ហាញ​នូវ​ភាពក្លាហាន​របស់ខ្លួន ក្នុងពេល​មាន​វិបត្តិ​សង្គ្រោះបន្ទាន់​មួយ ហើយ​អាច​ផ្តល់​ជា​ផល​វិជ្ជមាន​ទៅវិញ​។ ក្មេងស្រី​ដ៏​អស្ចារ្យ​ម្នាក់ អាច​ជួយ​សម្រាលកូន ឲ្យ​ម្តាយ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​នាង​ក៏​បាន​ទៅ​រៀន​ធម្មតា​វិញ​ផង​ដែរ​។

​ម្តាយ​របស់ Caitlin ដែល​មានឈ្មោះ​ថា Tara បាន​បែក​ទឹក​ភ្លោះ​ក្នុង​រយៈពេល​តែ ១០ នាទី ចំ​ពេល​ដែល​ប្តី​របស់​នាង​មិន​នៅ​ទៀត​។ ប៉ុន្តែ Caitlin ឃើញបែបនេះ ក៏​បាន​ស្ទុះ​ទៅ​ជួយ​ដល់​ការ​សម្រាល​របស់​ម្តាយ​នាង ហើយក៏​បាន​ចំណាយ​ពេល​រហូតដល់ ២ ម៉ោង ទើប​សម្រាល​ចេញ​។

នៅពេលដែល​ឡាន​សង្គ្រោះបន្ទាន់​មកដល់ នាង​ក៏​បាន​នាំ​ប្អូនស្រី ដែល​នាង​សម្រាល​ដោយ​ផ្ទាល់​ដៃ​នោះ ទៅតាម​ទៀត និង​រៀបចំ​កាត់​ទងសុក​ទៀត​។ Caitlin និយាយថា “​នៅពេល​ប្អូនស្រី​ខ្ញុំ​កើត ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​។ ខ្ញុំ​គិតថា ប្អូន​ខ្ញុំ​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ខ្ញុំ​ស្រឡាញ់​គេ​ណាស់​។ មិត្តភក្តិ​ខ្ញុំ​នៅ​សាលា ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​សប្បាយចិត្ត និង​សរសើរ​ខ្ញុំ​គ្រប់ៗ​គ្នា​”៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។