Rain ចាត់​ទុក​មិត្ត​ស្រី​ត្រឹម​​ជា​លំដាប់​លេខ​២​នៅ​ក្នុង​ចិត្ត

តារា​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Rain បាន​មាន​ឱកាស​និយាយ​ពី​មិត្ត​ស្រី​របស់​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

Rain ចាត់​ទុក​មិត្ត​ស្រី​ត្រឹម​​ជា​លំដាប់​លេខ​២​នៅ​ក្នុង​ចិត្ត

 

យប់​ថ្ងៃ​ទី​៥​ខែ​មិថុនា តារា​ចម្រៀង​និង​សម្ដែង Rain បាន​ប្រារព្ធ​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​ខ្លួន​មួយ​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន​ដោយ​មាន​ការ​ចូល​រួម​របស់​អ្នក​គាំទ្រ​ជាង​២​ម៉ឺន​នាក់។ នៅ​ក្រោម​ឆាក មាន​អ្នក​កាសែត​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ចំពោះ​ស្នេហា​រវាង​លោក​និង​​តារា​សម្ដែង​ស្រី Kim Tae Hee។ ប្រឈម​មុខ​នឹង​សំនួរ​សួរ​ថា​តើ Kim Tae Hee ជាប់​លំដាប់​លេខ​ប៉ុន្មាន​នៅ​ក្នុង​ចិត្ត​ខ្លួន តួ​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” មិន​រួញរា​ឆ្លើយ​ថា៖ “លេខ​២”។

 

“នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ គ្រួសារ​គឺ​សំខាន់​បំផុត។ ចំណាត់​ថ្នាក់​លេខ​២​គឺ​មិត្ត​ស្រី ហើយ​ចុង​បញ្ចប់​គឺ​នាយក​ក្រុមហ៊ុន​របស់​ខ្ញុំ”។ អ្នក​កាសែត​ជា​ច្រើន​បាន​លលេង​ថា តួ​​ឯក​ស្រី​រឿង “Yong Pal” ប្រាកដ​ជា​មិន​ពេញ​ចិត្ត​នឹង​ចម្លើយ​នេះ​របស់ Rainនោះ​ទេ៕

 

Rain ចាត់​ទុក​មិត្ត​ស្រី​ត្រឹម​​ជា​លំដាប់​លេខ​២​នៅ​ក្នុង​ចិត្ត

 

ចុចអាន៖​គន្លឹះ​​​ទាំង​៥​របស់​តារា​​ល្បីៗ​នៅ​អាស៊ី​​ដើម្បីថែទាំ​សាច់​ដុំ​ប្រាំ​មួយ​កង់

ចុចអាន៖ដៃ​គូ​ស្រី​ទាំង ១០​ របស់ Rain ក្នុង​រយៈ​ពេល ១៣ឆ្នាំ​ចុង​ក្រោយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing