រឿង​រ៉ាវ​របស់​តារា​៤​ដួង​ ដែល​មិន​អាច​ភ្លេច​​បាន​ក្នុង​ជីវិត

ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់​ៗ​តែង​តែ​ទទួល​ ក៏​ដូច​ជា​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ មាន​ទាំង​រឿង​ល្អ​ និង​រឿង​អាក្រក់​ ចំណែក​​​រឿង​ខ្លះ​ទៀត​ធ្វើ​ឲ្យ​យើង​ចង​ចាំ​នៅ​ក្នុង​ជីវិត​ដែល​មិន​អាច​ភ្លេច​បាន។ ថ្ងៃ​នេះ Sabay​ សូម​​លើក​យក​រឿង​រ៉ាវ​ក្នុង​ចិត្ត​ដែល​មិន​អាច​បំភ្លេច​បាន​របស់​តារា៤​ដួងយក​មក​បង្ហាញ​៖​

 

រឿង​រ៉ាវ​២​យ៉ាង​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​របស់​ កញ្ញា មាន សូនីតា ៖

 

រឿង​រ៉ាវ​របស់​តារា​៤​ដួង​ ដែល​មិន​អាច​ភ្លេច​​បាន​ក្នុង​ជីវិត

 

រឿង​ទី​១ គឺ​រយៈពេល​បី​ឆ្នាំ​ដែល​កញ្ញា​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹងមានជ័យ ​ជាមួយ​ក្រុម​កុមារ​កំព្រា​នៅ​អង្គការ PIO ដោយ​បាន​ហែល​ឆ្លង​ជីវិត​លំបាក​គ្រប់​រសជាតិ។ ចំណែក​រឿង​ទី​ពីរ​​វិញ​ គឺ​ការ​ចែក​ទាន​សប្បុរសធម៌​ ដល់​កុមារ​គ្មាន​ទី​ពឹង​ចំនួន​៦០០​នាក់​នៅ​ខេត្ត​សៀមរាប​ ដែល​ត្រូវចំ​​នឹង​ថ្ងៃ​កំណើត​របស់​នាង (១០.០២.២០១៦)។

 

 

រឿង​ពីរ​យ៉ាង​ចង​ចាំ​​បំផុត​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​របស់ លោក ឆាយ វីរៈយុទ្ធ៖

 

រឿង​រ៉ាវ​របស់​តារា​៤​ដួង​ ដែល​មិន​អាច​ភ្លេច​​បាន​ក្នុង​ជីវិត

 

មាន​រឿង​ពីរ​យ៉ាង​​​ដែល​ធ្វើ​ឱ្យ​លោក ឆាយ វីរៈយុទ្ធ មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត។ រឿង​ទាំង​ពីរ​នោះ​ គឺ​ទី​មួយ ការ​ចេញ​ជា CD បទ​ចម្រៀង​លើក​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹងសែន​ និង​ រឿង​មួយ​ទៀត​គឺ​ ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ​២០១០។

 

រឿង​ដែល​ ខាត់ សុឃីម ចង​ចាំ​​បំផុត​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​៖

 

រឿង​រ៉ាវ​របស់​តារា​៤​ដួង​ ដែល​មិន​អាច​ភ្លេច​​បាន​ក្នុង​ជីវិត

 

ខាត់ សុឃីម តារា​​ពហុ​ជំនាញ​រូប​នេះ ​បាន​រំលឹក​ទៅ​អតីតកាល​ថា ធ្លាប់​បាន​ញ៉ាំ​ផ្លែ​ល្ហុង​ខ្វង​​រហូត​ដល់​​​ពុល​ក្អួត​​​ជាមួយ​ប្អូន​ប្រុស​គឺ ​​​លោក​​ ខាត់ ចម្រើន​ ​ទាំង​ពីរ​នាក់​តែ​ម្ដង​ព្រោះ​តែ​ឃើញ​ផ្លែ​នឹង​គួរ​ឲ្យ​ចង់​ញ៉ាំ​ពេក​។

 

រឿង​ដែល​ លោក អ៊ុន សិទ្ធា ចង​ចាំ​​បំផុត៖

 

រឿង​រ៉ាវ​របស់​តារា​៤​ដួង​ ដែល​មិន​អាច​ភ្លេច​​បាន​ក្នុង​ជីវិត

 

​លោក​ធ្លាប់​លួច​ស្រលាញ់​នារី​ម្នាក់​កាល​នៅ​រៀន​វិទ្យាល័យ​ ប៉ុន្តែ​ពេល​នោះ​ បាន​ត្រឹម​ខក​ចិត្ត​ ព្រោះ​​នាង​មិន​បាន​ទទួល​ក្ដី​ស្រលាញ់​ពី​លោក​ទេ គឺ​បាន​ត្រឹម​តែ​ជា​លក្ខណៈ​មិត្ត​ភក្តិ​ប៉ុណ្ណោះ ហើយ​ពេល​នេះ​ ​នាង​បាន​រៀប​ការ​ទៅ​រស់​នៅ​បរទេស​បាត់​ហើយ។

 

អត្ថបទ៖ SAMEDY