ប្រវត្តិខ្លីៗរបស់ក្រុមជម្រើសជាតិស្វ៊ីស ក្នុងដំណើរឆ្ពោះទៅ Euro ឆ្នាំ២០១៦

ស្វ៊ីស គឺជាទីស្នាក់ការរបស់អង្គភាព FIFA និង UEFA ប៉ុន្តែ ពួកគេមិនបានបង្ហាញពីភាពអស្ចារ្យនៅលើឆាកអន្តរជាតិឡើយ។ ពួកគេបានឈានទៅប្រកួតក្នុងយុទ្ធនាការ Euro ចំនួនបីលើកកាលពីមុន ប៉ុន្តែ បានបញ្ចប់ដោយការឈរនៅបាតតារាងក្នុងចំណោមការប្រកួតវគ្គចែកពូលទាំងបីលើករបស់ពួកគេ។
Sweden-ft8h35
ហេតុនេះ យុទ្ធនាការ Euro ឆ្នាំ២០១៦ នឹងក្លាយជាការបង្ហាញខ្លួនជាលើកទី៤របស់ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស។ ការឆ្លងផុតវគ្គចែកពូលដើម្បីទៅវគ្គ១៦ក្រុមចុងក្រោយ នឹងមិនងាយស្រួលឡើយសម្រាប់ស្វ៊ីស ប៉ុន្តែ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូលរបស់ពួកគេ ដោយស្ថិតតែពីក្រោយក្រុមអង់គ្លេសប៉ុណ្ណោះ ក្នុងយុទ្ធនាការប្រកួតជម្រុះ។

ស្វ៊ីស បានឆ្លងកាត់ការប្រកួតជម្រុះដ៏ស្វិតស្វាញ ពីការប្រកួតជម្រុះពូល E ក្រោយពីឈ្នះ៧លើក និងចាញ់៣លើកពីការប្រកួត១០លើក។ ខ្សែបម្រើ Xherdan Shaqiri របស់ក្លិប Stoke គឺជាតារាឆ្នើមរបស់ពួកគេ រួមជាមួយនឹង Gokhan Inler របស់ Inter Milan ប៉ុន្តែ មនុស្សជាច្រើននឹងមានអារម្មណ៍ថា ពួកគេខ្វះនូវភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ។

ក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ក្រុមជម្រើសជាតិស្វ៊ីសត្រូវប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញ ខណៈដែលពួកគេស្ថិតក្នុងពូល A រួមជាមួយនឹងក្រុមជម្រើសជាតិបារាំង អាល់បានី និងរូម៉ានី ហើយពួកគេនឹងធ្វើការប្រកួតបើកឆាកក្នុងពូលជាមួយនឹងអាល់បានី នាថ្ងៃទី ១១ ខែមិថុនា នៅកីឡដ្ឋាន Stade Bollaert-Delelis ក្នុងទីក្រុង Lens៕