ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល អាច​បណ្តាលឲ្យ​ខូច​ថ្លើម​បាន​

ញ៉ាំ​អាហារ​ច្រើនៗ​ជ្រុល អាច​បណ្តាលឲ្យ​ខូច​ថ្លើម​បាន​

​បើសិន​អ្នក​ជា​មនុស្ស ដែល​តែងតែ​ឃ្លាន​ច្រើន និង​ញ៉ាំ​អាហារ​មិន​រើស​នោះ ព្រមទាំង​ចូល​ចិត្ត​ញ៉ាំ​ច្រើនៗ​មែន​នោះ មានន័យ​ថា អ្នក​មិន​ត្រឹមតែ​អាច ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់​ជ្រុល​ទេ តែ​អាច​នឹង​ធ្វើឲ្យ សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន​ខូចខាត​ផង ជាពិសេស ថ្លើម​តែម្តង​។

​តួនាទី​សំខាន់ៗ​របស់​ថ្លើម ដែល​វា​ធ្វើការ​រាល់ថ្ងៃ ដើម្បី​ជួយ​ឲ្យ​អ្នក មាន​សុខភាព​ល្អ​នោះ មានដូចជា ៖

  • ​ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់ និង​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ តាមរយៈ​ការបញ្ចេញ​ទឹក​ទឹកប្រមាត់​
  • ​ជួយ​ដល់​ការរំលាយ​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ធម្មតា​
  • ​សំយោគ​ប្រូតេអ៊ីន​
  • ​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល​បែប​ធម្មជាតិ​
  • ​រក្សាទុក​វីតាមីន​ដូចជា វីតាមីន A, B12, D, E និង K ព្រម​ទាំង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​។

​ការ​ញ៉ាំ​អាហារ មាន​ជាតិ​ខ្លាញ់​ច្រើនៗ​ជ្រុល អាច​បង្ក​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ដែល​មិន​ទាក់ទង​នឹង​គ្រឿង​ស្រវឹង (Non-alcoholic Fatty Liver Disease) ដែល​ជាហេតុ​នាំ​ឲ្យ​ថ្លើម ពិបាក​នឹង​បំពេញ​មុខងារ​របស់​វា និង​កើន​ជាតិពុល​ក្នុង​ខ្លួន​ច្រើន​។ ខណៈពេល​ដែល​ការ​ធាតុ​ជ្រុល អាច​ធ្វើឲ្យ​កើត​ជំងឺ​នេះ វា​ក៏​អាច​នាំ​ឲ្យ​ដុះ​ខ្លាញ់​ក្បាលពោះ​ដ​ដែរ​។

​ជាមួយគ្នានេះដែរ បើសិនជា​អាហារ​សម្បូរ​ទៅដោយ ជាតិ​ខ្លាញ់​សត្វ​វិញ​នោះ វា​នឹង​ទៅ​ធ្វើឲ្យ​សរសៃឈាម​អាកទែ​របស់​ថ្លើម​ក្រាស់ និង​បង្ក​ជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​។
​អ្នកជំនាញ​បាន​ណែនាំ​ថា ចូរ​ញ៉ាំ​អាហា​រណា​ដែល​អ្នក​ចូលចិត្ត​នោះ ក្នុង​កម្រិត​មធ្យម​បាន​ហើយ និង​ចងចាំ​ថា គួរតែ​ញ៉ាំ​អាហារ​ណា​មាន​ជាតិ​ខ្លាញ់​ទាប ដូចជា សាច់​សុទ្ធ ទឹកដោះគោ​ស្រស់​ជាដើម​។ អាហារ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់ Unsaturated Fats នឹង​ជួយ​ថ្លើម​រំលាយ​អាហារ​បាន​កាន់តែ​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។