សម្រស់​បវរកញ្ញា​សហរដ្ឋអាមេរិក​ឆ្នាំ​2016

បេ​ក្ខ​នារី​ពី​សង្កាត់ Colombia សហរដ្ឋ អា​មេ​រិ​ក​វ័យ​២៦​ឆ្នាំ នាង Deshauna Barber បាន​គ្រង​មកុដ​បវរកញ្ញា​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៦ (Miss USA 2016) ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​៥ មិថុនា ២០១៦ ។

មន្ត្រី​យោធា និង​ជា​អ្នកវិភាគ​ផ្នែក​ព័ត៌មានវិទ្យា​ប្រចាំ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នាង Deshauna Barber បាន​ផ្តួល​បេ​ក្ខ​នារី​ផ្សេង​ទៀត​ពី​រដ្ឋ ផ្សេង​ៗ​គ្នា​ក្នុង​ចំណោម​រដ្ឋ​៥២ ។

នាង Chelsea Hardin ពី​រដ្ឋ Hawaii ជាប់​ចំណាត់ថ្នាក់​លេខ​២ ចំណែក​នាង Emanii Davis ពី​រដ្ឋ Georgia ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។

នាង Deshauna Barber  និស្សិត​ពី​មហាវិទ្យាល័យ Virginia State University កាលពី​ឆ្នាំ​២០១១ និង​បាន​ចូល​បម្រើកងទ័ព​នៅ​អាយុ ១៧​ឆ្នាំ ខណៈ​សមាជិកគ្រួសារ​របស់​នាង​ក៏​ចូល​បម្រើ​ដែរ​នោះ​និយាយ​ថា «​ពី​ដំបូង​ឡើយ​នាង​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ តែ​ការ​ប្រឹងប្រែង និង​តស៊ូ​ទើប​ហុច​លទ្ធផល​ល្អ​ដូច​ច្នេះ​»។

នាង Deshauna Barber ត្រូវ​បាន​បំពាក់​មកុដ​ដោយ​នាង Olivia Jordan អតីត​បវរកញ្ញា​សហរដ្ឋអាមេរិក ២០១៥ ពី​រដ្ឋ Oklahoma ៕