ដើម​ខែ​អិញ្ចឹង​!​ គួរ​តែ​ធ្វើ​សាច់​គោ​បាប៊ីឃ្យូ​ ហូប​ជុំ​គ្នា​ម្ដង​ នេះ​នែ៎ក​ របៀប​ធ្វើ​សាច់​បាប៊ីឃ្យូរ​ ​!​​

គ្រឿង​ផ្សំ‬‬​- ​សាច់គោ​ ២​គីឡូ​- ​ស្ករស​ ១៥​ក្រាម​- ​អំបិល​ ១៥​ក្រាម​- ​ម្សៅស៊ុប​ ២​ស្លាបព្រាបាយ​- ​ទឹកដោះ​គោឆៅ ​១​កំប៉ុង​- ​គ្រឿង​ផ្សំ​សាតេ ​១កញ្ចប់តូច​- ​ទឹ​កត្រី ​២​ស្លាប​ព្រាបាយ​- ​គ្រឿង​បុក ​១ចានចង្កឹះ​ (​គល់ស្លឹកគ្រៃ​ រំដេង​ ល្មៀត ​ស្លឹក​ក្រូចសើច​ ខ្ទឹមស​ ម្ទេស​)​- ​បន្លែ​ ​(​ប៉េងប៉ោះ​ ម្ទេសហាវៃ ​ម្មាស់​ ខ្ទឹមបារាំង​ ការ៉ុត​) ​តាម​ចំណង់ចំណូល​ចិត្ត​
‎របៀប​ធ្វើ‬​-​ ហាន់​បន្លែ​ជា​ដុំតូច​ល្មម​ទុក​មួយ​អន្លើ​។​-​ ហាន់​សាច់​គោ​ជារាងគូប​ ​(​បួនជ្រុង​តូចៗ​ប៉ុន​មេដៃ​, កុំក្រាស់​ និង​ធំពេក​)​ ឬ​ជា​ចំណិត​ស្តើង​ៗ ​។​- ​លាយ​គ្រឿង​ផ្សំ​ទាំងអស់​ចូល​គ្នា​ឱ្យសព្វ​ រួច​ដាក់​សាច់​គោ​ចូល​ ប្រឡាក់​ឱ្យ​សព្វ​ល្អ ​ផ្អាប់​ទុក​ចោល ​១៥​នាទី​ រួច​ដាក់​បន្លែ​ចូល​ ច្របល់​ឱ្យ​សព្វ​ម្តង​ទៀត​ ផ្អាប់​ទុក​១០នាទី​។​- ​យក​ចង្កាក់​ដោត​សាច់​ មក​ដោត​សាច់​មួយ​ដុំ​-ប​ន្លែ​រមួយ​ដុំរ​ហូត​ដល់ ​ពេញ​ចង្កាក់​។​ រួច​យក​ទៅ​អាំង​នឹង​ចង្រ្គាន​ធ្យូង​ ដែល​បាន​បង្កាត់​ទុក​រួច​ឱ្យ​ឆ្អិន​ជា​ការ​ស្រេច​៕​
**​បើ​ចូលចិត្ត​អាច​បន្ថែម​ខ្ទិះដូង​ខាប់ៗ​ប្រឡាក់​ជាមួយ​សាច់​កាន់​តែ​ឆ្ងាញ់​។​*​*​​​*​បើ​បន្លែ​ច្រើន​បន្ថែម​គ្រឿង​ផ្សំតា​មនឹង ​៕​​​

ដើម​ខែ​អិញ្ចឹង​!​ គួរ​តែ​ធ្វើ​សាច់​គោ​បាប៊ីឃ្យូ​ ហូប​ជុំ​គ្នា​ម្ដង​	នេះ​នែ៎ក​ របៀប​ធ្វើ​សាច់​បាប៊ីឃ្យូរ​ ​!​​
ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ - អ្នកស្រី សុគន្ធារី

  • ដើម​ខែ​អិញ្ចឹង​!​ គួរ​តែ​ធ្វើ​សាច់​គោ​បាប៊ីឃ្យូ​ ហូប​ជុំ​គ្នា​ម្ដង​ នេះ​នែ៎ក​ របៀប​ធ្វើ​សាច់​បាប៊ីឃ្យូរ​ ​!​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម