អី​យ៉ា​ ! គ្រាន់​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្ដូរ​ header ក្នុង​ Twitter សោះ​ ធ្វើ​ឲ្យ​​អ្នកគាំ​ទ្រ​ Arsenal មួយ​ចំនួន​ជជែក​វែកញែក​គ្នា​ពេញ​ twitter

ថ្មីៗនេះមានព័ត៌មានជាច្រើនដែលបញ្ជាក់ថាក្លឹប Arsenal ជិតឈានដល់កិច្ចព្រមព្រៀងក្នុងនាំយកកីឡាករដែលពូកែស៊ុតរបស់ក្លឹប Leicester City គឺកីឡាករ Jamie Vardy ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ 

ដែលដំណឹងនេះពិតជាធ្វើអ្នកគាំទ្រក្លឹប Arsenal មួយចំនួនមានការអន្ទះសាជាខ្លាំងព្រោះពួក គេក៏ពេញចិត្តចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធដ៏ល្អរូបនេះដូចគ្នា ។ តែផ្ទុយទៅកាលពីម្សិលមិញកីឡាករ Jamie Vardy បានធ្វើឲ្យអ្នកគាំទ្រ Arsenal ជាច្រើនមានការភ្ញាក់ផ្អើលក្រោយពីខ្សែប្រយុទ្ធរូបនេះបានផ្លាស់ប្ដូរ header នៅលើ twitter របស់ខ្លួន ដោយដាក់រូបភាពពេលគេអបអរពាន Premier League ជាមួយមិត្តរួមក្រុម Leicester City ទៅវិញ ។

ខណៈការផ្លាស់ប្ដូរ header នេះធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹប Arsenal ចាប់ផ្ដើមធ្វើពិភាក្សាគ្នាតាមរយៈ Twitter ដោយអ្នកគាំទ្រមួយចំនួនចាប់ផ្ដើមបង្ហាញអារម្មណ៍ថាអស់សង្ឃឹមក្នុងទន្ទឹងរង់ចាំខ្សែប្រយុទ្ធរូបនេះដើម្បីមកចូលរួមប្រយុទ្ធជាមួយ Arsenal នៅរដូវកាលក្រោយ ។ ខណៈអ្នកគាំទ្រមួយចំនួនជឿថារូបភាពនេះគ្រាន់តែបង្ហាញថាគាត់ចង់រំលឹកពីការឈ្នះពានជាមួយមិត្តក្រុម Leicester City ខណៈគាត់ទំនងជាផ្ដល់សញ្ញាថាគាត់អាចនឹងចាកចេញពី Leicester Cityផងដែរ ។

តើប្រិយមិត្តចង់ឲ្យ Vardy បន្តនៅ Leicester City ឬចង់ឲ្យគេផ្លាស់មក Arsenal ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។


  • អី​យ៉ា​ ! គ្រាន់​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ប្ដូរ​ header ក្នុង​ Twitter សោះ​ ធ្វើ​ឲ្យ​​អ្នកគាំ​ទ្រ​ Arsenal មួយ​ចំនួន​ជជែក​វែកញែក​គ្នា​ពេញ​ twitter已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:វីដេអូ
Tags: