ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់

(ភ្នំពេញ)៖​ ជនសង្ស័យចោរកាច់កម៉ូតូ​ ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់​ ត្រូវបាន​ប្រជាពលរដ្ឋព្រួតវាយស្ទើរស្លាប់​ បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូបានបន្តិច​។​ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ ស្ថិតក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនដំបូងគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់​ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក​ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់​ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933​។

បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចតែបន្ដិច​ ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋ​ឃើញទាន់​ នាំដេញចាប់វាយស្ទើស្លាប់​ ចំណែកបក្សពួក២នាក់ទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យដែលប្រជាពលរដ្ឋ វាយត្រូវបានឡានពេទ្យដឹងយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ​ដោយសារតែមានរបួសធ្ងន់ធ្ងរពេក​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពីថ្ងៃ​ទី​៣០ ខែឧសភា​ កន្លងទៅនេះ នៅ​ស្ថា​នី​ចាក់​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  ក៏ធ្លាប់មាន​ករណីចោរលួច​កាច់​សោក​ម៉ូតូ​បាន​សម្រេច ហើយ​គេចខ្លួន​បានដោយ​សុវត្ថិភាព ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​នាង​ឈ្មោះ ទាវ រ៉ា​វី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ដែល​នាង​ជិះ​មក​សម្ភាស​ការងារ ហើយ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ តាម​ពិតជា​ម៉ូតូ​ខ្ចី​គេ​ទេ ដែល​ម្ចាស់​ម៉ូតូ​នៅ​បន្ទប់​ជួល​ជាប់​គ្នា ហើយ​គេ​ឲ្យ​មក​ជួយ​យក​កូន​គេ​ចេញពី​រៀន ។

ម៉ូតូ​នោះ​ជា​កម្មសិទ្ធិ ឈ្មោះ លឿម លាក ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ម៉ូតូ​ហុងដា​វ៉េវ សេ​១០០ ពណ៌​ខ្មៅ ពាក្យ​ស្លាក​លេខ សៀមរាប 1R-1476 ។

នារី​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ រូប​នាង​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដែល​ស្នាក់​នៅ​បន្ទប់​ជាប់​គ្នា ពឹងពាក់​ឲ្យ​ទៅ​ជួយ​យក​កូន​គាត់​នៅ​សាលារៀន តែ​នាង​ឆ្លើយ​ថា ជាប់រវល់​ប្រញាប់​ទៅ​សម្ភាស​ការងារ ហើយ​ម្ចាស់​ម៉ូតូ​ក៏​ប្រាប់​ថា ឲ្យ​យក​ម៉ូតូ​គាត់​ទៅ​អ​ញ្ចឹ​ង ។

ក្រោយ​ពី​ជូន​កូន​ម្ចាស់​ម៉ូតូ​ដាក់​ផ្ទះ​ហើយ នាង​ប្រញាប់​ទៅ​កន្លែង​សម្ភាស​ការងារ ដូច​អាសយដ្ឋាន​ខាងលើ ក្រោយ​ពី​រូបគេ​បាន​ចូល​ក្នុង​បន្ទប់​សម្ភាស​ប្រមាណ​ជា​២០​នាទី ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង និង​តក់ស្លុត​ជា​ខ្លាំង​ព្រោះ​ជា​ម៉ូតូ​គេ​ផង ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់

ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់

ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់

ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់

ជនសង្ស័យ៣នាក់ ទៅកាច់កម៉ូតូ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់វាយស្ទើរស្លាប់ម្នាក់