មុន​នេះ​បន្តិច លោក កឹ​ម សុខា​ថា CNRP បន្ត​ប្រកាន់​យក​គោលការណ៍​អហិង្សា

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បន្ត​ប្រកាន់​យក​គោលការណ៍​អហិង្សា​តាម​បែប​ល​ទ្ឋិ​ប្រជាធិបតេយ្យ​ពិតប្រាកដ ។

ជាមួយ​គ្នា​នេះ​ដែរ មេ​បក្ស​ប្រឆាំង​ដែល​កំពុង​សម្ងំ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ក៍បាន​បួងសួង​សូម​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​សេចក្តីសុខ​ជា​រៀង​រហូត ។

លោក កឹ​ម សុខា មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធីសូត្រមន្ត​ព្រះសង្ឃ​១២៣​អង្គ នា​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា ២០១៦៕