ក្រសួងការងារ​ប្រាប់​ឲ្យ​និយោជក​ សហជីព​ប្រុងប្រៀប​ខ្លួនសម្រាប់​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​

ក្រសួងការងារបានចេញសេចក្ដីប្រកាសព័ត៌មានណែនាំឲ្យនិយោជក និងសហជីពក្នុងវិស័យកាត់ដេរដ៏សំខាន់របស់ប្រទេសកម្ពុជាចាប់ផ្ដើមប្រុងប្រៀបខ្លួនសម្រាប់ការពិភាក្សាចរចាអំពីប្រាក់ឈ្នួលអប្បបរមានៅជុំបន្ទាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញកាលពីម្សិលមិញ ក្រសួងបានលើកឡើងថា ការពិភាក្សាដំបូងនឹងត្រូវធ្វើឡើងនៅខែសីហា ដោយការពិភាក្សាចរចាជុំចុងក្រោយដែលមានភាគីម្ចាស់រោងចក្រ ភាគីសហជីព និងភាគីរដ្ឋាភិបាលចូលរួមនោះនឹងត្រូវធ្វើឡើងនៅខែតុលា ហើយប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចូលជាធរមាននៅខែមករា។ សេចក្ដីប្រកាសព័ត៌មាននេះមានខ្លឹមសារដូច្នេះថា”គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា”។ បន្ទាប់ពីប្រាក់ឈ្នួលនៅទ្រឹងអស់រយៈពេលជិត២ទសវត្សរ៍ រដ្ឋាភិបាលក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះបានខិតខំធ្វើឲ្យដំណើរការពិភាក្សាចរចាក្លាយជាផ្លូវការ ដោយមានសហជីពកាន់តែច្រើនចូលរួមពាក់ព័ន្ធនៅក្នុងកិច្ចពិភាក្សា។ចាប់តាំងពីឆ្នាំ២០១២មក ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងជាង១០០ភាគរយ ពី៦៦ដុល្លារដល់១៤០ដុល្លារ។ បន្ទាប់ពីការតវ៉ាទូទាំងប្រទេសពាក់ព័ន្ធប្រាក់ឈ្នួលអប្បបរមាបានធ្វើឲ្យវិស័យកាត់ដេរបិទទ្វារបណ្ដោះអាសន្ននៅចុងឆ្នាំ២០១៣ នោះ ការពិភាក្សាកែសម្រួលប្រាក់ឈ្នួលប្រចាំឆ្នាំក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះធ្វើឡើងដោយពុំមានការរំខានខ្លាំងដល់ទំនាក់ទំនងវិជ្ជាជីវៈឡើយ។ ទោះជាយ៉ាងណា និយោជក និងសហជីពដែលតំណាងឲ្យកម្មករប្រមាណ៧០០.០០០នាក់នៅក្នុងវិស័យនេះនៅតែមិនទាន់ចុះសម្រុងនឹងគ្នាក្នុងការកំណត់ប្រាក់ឈ្នួលដែលកម្មករអាចរស់បាន។ ភាគីទាំងពីរបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ខ្លួននឹងវិលមកតុចរចាម្ដងទៀតនៅក្នុងឆ្នាំនេះដោយមានការផ្តល់យោបល់ខុសៗគ្នា។ លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនេៅកម្ពុជា (GMAC) បានលើកឡើងថា ម្ចាស់រោងចក្រកំពុងតែតស៊ូពុះពារនឹងប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា “វិស័យនេះនៅមិនទាន់ត្រៀមខ្លួនសម្រាប់ការដំឡើងប្រាក់ឈ្នួលយ៉ាងច្រើននៅឡើយទេ។ អស់លោកឃើញមានឧទាហរណ៍ជាច្រើនរួចមកហើយគឺម្ចាស់រោងចក្រត្រូវបានសន្មតថាបាននាំគ្នារត់ចេញ។ ដូច្នេះ នេះគឺជាសូចនាករ មួយ”។ ប្រធានសហជីពដ៏លេចធ្លោបានលើកឡើងថា ប្រាក់ឈ្នួលចន្លោះពី១៦០ដុល្លារដល់២០០ដុល្លារទើបស័ក្ដិសមនឹងការចំណាយប្រចាំថ្ងៃរបស់កម្មករ។ លោក សៀង សម្បត្តិ […]

The post ក្រសួងការងារ​ប្រាប់​ឲ្យ​និយោជក​ សហជីព​ប្រុងប្រៀប​ខ្លួនសម្រាប់​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​ appeared first on The Cambodia Daily.