រដ្ឋាភិបាល​កំណត់​កាលបរិច្ឆេទ​ដាក់លក់​ដេញ​ថ្លៃឈើ​លើក​ដំបូង​​ក្នុង​តម្លៃ​១២លានដុល្លារ​

យោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញបានឲ្យដឹងថា ភាគច្រើននៃឈើចំនួន៧០.០០០ម៉ែត្រគូបដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលនៅឆ្នាំនេះ នឹងដាក់លក់ដេញថ្លៃចាប់ផ្តើមពីចុងខែនេះទៅក្នុងការដាក់តម្លៃដំបូងសរុប១២,២លានដុល្លារ។ ឈើដែលកុងតឺន័រជាង២.០០០គ្រឿងទើបដឹកអស់នោះ ត្រូវបានរឹបអូសដោយក្រុមការងារពិសេសមួយ ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ដើម្បីលុបបំបាត់ការស្តុកឈើខុសច្បាប់នៅទូទាំងប្រទេសកម្ពុជាភាគបូពា៌។ ភាគច្រើននៃឈើទាំងនោះត្រូវបានរកឃើញ នៅលើចម្ការកៅស៊ូនានា នៅក្នុងឬនៅជុំវិញរោងអារឈើ ឬនៅក្នុងដីព្រៃរបស់រដ្ឋ។ កាលពីខែមីនា លោក ហ៊ុន សែន បានបញ្ជាឲ្យបញ្ឈប់ភ្លាមៗចំពោះការដាក់លក់ដេញថ្លៃដែលរដ្ឋាភិបាលបានប្រើប្រាស់ដើម្បី បញ្ចេញឈើដែលរឹបអូសបានទាំងអស់ ដោយទទួលស្គាល់ថា គម្រោងនេះមិនបានទប់ស្កាត់ការកាប់ឈើខុសច្បាប់ឡើយ។ ប៉ុន្តែលោកបានប្ដូរចិត្តវិញកាលពីខែមុន ដោយប្រកាសថា ទីបំផុតឈើចំនួន៧០.០០០ ម៉ែត្រគូបនឹងត្រូវដាក់លក់ដេញថ្លៃ ពីព្រោះលោកបានអះអាងថា ក្រសួងអប់រំដែលត្រូវបានផ្ដល់ឈើដើម្បីយកទៅសាងសង់សាលារៀន ផ្ទះគ្រូ និងអ្វីៗផ្សេងៗទៀតដែលក្រសួង ត្រូវការនោះ ខ្វះធនធានក្នុងការដឹកឈើទាំងនេះចេញ។ ឥឡូវនេះក្រសួងនឹងទទួលបានប្រាក់ដោយការដាក់លក់ដេញថ្លៃនេះ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ឈើចំនួន៦២.០០០ម៉ែត្រគូបដំបូង នឹងត្រូវដាក់លក់ដេញថ្លៃជាប្រាំពីរក្រុមតាមទីតាំងផ្សេងៗ ដែលទីតាំងទាំងអស់នេះនៅក្នុងខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ការលក់ដេញថ្លៃធំបំផុតនឹងធ្វើឡើងនៅថ្ងៃទី២៧នៅចម្ការកៅស៊ូដាយណាម ដែលកាន់កាប់ដោយជនជាតិចិនគឺ ឈើចំនួន២៦.០០០ម៉ែត្រគូប ដោយការកំណត់តម្លៃដំបូងគឺ៤,៧លានដុល្លារ។ លោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ការលក់ដេញថ្លៃបានចាប់ផ្ដើមនៅក្នុងខេត្តរបស់លោក ពីព្រោះវាជាកន្លែងដែលក្រុមការងារពិសេសបានរកឃើញឈើភាគច្រើន។ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម […]

The post រដ្ឋាភិបាល​កំណត់​កាលបរិច្ឆេទ​ដាក់លក់​ដេញ​ថ្លៃឈើ​លើក​ដំបូង​​ក្នុង​តម្លៃ​១២លានដុល្លារ​ appeared first on The Cambodia Daily.