ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ

រឿង​ “អាស៊ុយទ្រីស្មោះ​ស្នេហ៍” របស់​ផលិតកម្ម BKS ​ដែល​បាន​​​ចេញ​ថត​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅនោះ បាន​បញ្ចប់ និង​ចេញTrailer ផ្លូវ​ការ​ហើយ។ ​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ គ្រោង​បើក​សម្ពោធ​នៅ​ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០១៦​ខាង​មុខ​នេះ។

 

ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ

 

រឿង “អាស៊ុយទ្រីស្មោះ​ស្នេហ៍”  ដែល​ជា​វណ្ណកម្ម​ទី២​របស់​ផលិតកម្ម​មួយ​​នេះ គឺ​ជា​ខ្សែភាពយន្ត​បែប​កំប្លែង  ដោយ​ប្រជុំ​ទៅ​ដោយ​​តារា​ល្បីៗ​ជា​​ច្រើន​ចូល​រួម​សម្ដែង។ តារា​ទាំង​អស់​នោះ​មាន​ដូច​ជា  លោក ទេព រិនដារ៉ូ លោក  ឈុន សុវណ្ណភក្ដី កញ្ញា គីម ច័ន្ទបរមី   អ្នក​នាង​ប៉ែន សុផានី តា​ស៊ីស អ្នក​នាង ​ប៉េង​ប៉ោង លោក ម៉ា ដូណា DJ ពាង DJ កូន​កណ្ដុរ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត។

 

ដោយឡែក​លោក ឈុន សុវណ្ណភក្ដី និង កញ្ញា គីម ច័ន្ទបរមី សម្ដែង​ជា​​តួឯក ។ រឿង “អាស៊ុយទ្រីស្មោះ​ស្នេហ៍” បាន​​ចំណាយ​​ទុន​ ក្នុង​ការ​ផលិត​​ជាង​៧ម៉ឺន​ដុល្លារ​។ លោក ឈុន សុវណ្ណភក្ដី  ដែល​ជា​​​ជា​ម្ចាស់​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខ្សែភាពយន្ត​នេះ ក្រៅ​​ពី​​ឈុត​កំប្លែង​ច្រើន ខាង​ផលិតកម្ម​បាន​បញ្ចូល​បទ​​ចម្រៀង​ជាង​១០បទ ដែល​​​សុទ្ធតែ​​ជា ​Original Song ​ទាំង​អស់។

 

ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ

 

ការ​បញ្ចូល​ Original Song​ ច្រើន​នេះ លោក សុវណ្ណភក្ដី   បាន​ប្រាប់​ថា ខាង​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​កោត​សរសើរ​ផលិតកម្ម​​លោក​ជា​ខ្លាំង ព្រោះ​កន្លង​មក ​មិន​មាន​ផលិតកម្ម​ណា​មួយ​ បញ្ចូល​បទ​ចម្រៀង​ថ្មី​ច្រើន​ដូច​ផលិតកម្ម​លោក​ឡើយ។

 

ម្ចាស់​ផលិតកម្ម​ខាង​លើ​រំពឹង​ថា បន្ទាប់​ពី​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​គ្រប់​រោងភាពយន្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ហើយ រឿង​ “អាស៊ុយទ្រីស្មោះ​ស្នេហ៍” នឹង​ទទួល​បាន​គាំទ្រ​ខ្លាំង​ជាក់​ជា​មិន​ខាន៕

 

 


អត្ថបទ៖ ខុត សីហា