លោក កឹម សុខា ចេញ​ជួប​អ្នក​គាំទ្រ​ជា​លើក​ដំបូង​បន្ទាប់​ពី​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន

ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ចេញ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន ជា​លើក​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា នេះ បន្ទាប់​ពី​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា មក។

បន្ទាប់​ពី​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មក លោក កឹម សុខា មិន​ធ្លាប់​បាន​ចេញ​ជួប​គាំទ្រ​របស់​ខ្លួន​ទេ ដោយ​ត្រឹម​ឲ្យ​អ្នក​គាំទ្រ ចូល​ជួប​ក្នុង​ការិយាល័យ​នៅ​ជាន់​ខាងលើ​នៃ​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ​ប៉ុណ្ណោះ។

ប៉ុន្តែ​ថ្ងៃ​នេះ លោក កឹម សុខា ចេញ​មក​ជួប​អ្នក​គាំទ្រ​ខ្លួន នៅ​ពេល​ដែល​គណបក្ស​រៀបចំ​ពិធី​សូត្រ​មន្ត និង​ដាក់​បាត្រ​ព្រះសង្ឃ​ចំនួន ១២៣​អង្គ ដើម្បី​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ឱ្យ​ធ្វើ​ឱ្យ​មាន​សន្តិភាព ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ និង​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​សភា។

រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា បាន​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស អស់​រយៈ​ពេល ១​ថ្ងៃ​ហើយ។ ចំណែក​ដីកា​ថ្មី​មួយ​ទៀត​ដែល​បង្គាប់​ឱ្យ​លោក ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៤ មិថុនា ក៏​ត្រូវ​បាន​លោក កឹម សុខា បដិសេធ​មិន​ចូល​បំភ្លឺ​នោះ​ទេ ពី​ដំណើរ​រឿង ដែល​លោក​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ជា​សាក្សី កាល​ពី​ថ្ងៃ​ទី ២៦ ឧសភា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។