លោក​អភិបាលខណ្ឌ​ឫស្សី​កែវ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ

លោក​អភិបាលខណ្ឌ​ឫស្សី​កែវ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ



ភ្នំពេញ ៖ ដោយមាន​ការ​លើកឡើង​ពី​មហាជន​មួយ​ចំនួន​ និង​ការ​មើល​ឃើញ​ពី​សំណាក់​លោក​អភិបាលខណ្ឌ​ឫស្សីកែវ អំពី​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដាក់​របស់របរ​តាំង​លក់ដូរ​លើ​ផ្លូវ បណ្ដាល​ឲ្យ​មាន​ការ​កកស្ទះ​ស្ទើរ​រៀងរាល់ថ្ងៃ ​តាម​ផ្លូវ​មួយ​ចំនួន​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សី​កែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ កម្លាំង​សណ្ដាប់ធ្នាប់​ ខណ្ឌ​ឫស្សី​កែវ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ចាប់​តាំង​ផ្លូវ​៩៣​ផ្លូវ​៦៨ ​និង​ផ្លូវជាតិ​លេខ​៥។

ការ​ចុះ​រៀបចំ​នេះ​គឺ​យើង​បាន​ណែនាំ​ដល់​ពួកគាត់​ឲ្យ​ឈប់​រំលោភ​យក​ចំណី​ផ្លូវ ​និង​ចិញ្ចើម​ផ្លូវ​ធ្វើជា​អាជីវកម្ម​របស់​ពួកគាត់​បន្ត​ទៅ​ទៀត ​និង​ឲ្យ​ពួកគាត់​រើស​សម្ភារៈ​ចេញពី​ចិញ្ចើម​ផ្លូវ​ដើម្បី​ឲ្យ​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​បាន​ស្រួល​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ ព្រោះ​​​ការលក់ដូរ​លើ​ចិញ្ចើម​ផ្លូវ ​ការ​យក​ផ្លូវ​ធ្វើជា​ចំណតរថយន្ត​តាក់ស៊ី​ ចំណត​រ៉ឺម៉ក ​និង​អាជីវកម្ម​ផ្សេងៗ គឺ​បណ្តាល​ឲ្យ​ផ្លូវ​មួយ​ចំនួន​មានការ​កកស្ទះ​ជា​រៀងរាល់​ថ្ងៃ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សងខាង​ផ្លូវ​លេខ​៦៨, ​​ផ្លូវ​លេខ​៩៧ ​ម្តុំ​ផ្សារ​ទួល​សង្កែ​ និង ​ផ្សារ​តូច​ផ្លា​ហ្សា​រ ​និង ​ផ្លូវជាតិ​លេខ​៥​ បាន​យក​ចិញ្ចើម​ផ្លូវ​ដាក់​តាំង​ឥវ៉ាន់​លក់ដូរ​យ៉ាង​អានាធិបតេយ្យ ពេល​មាន​ឡាន​ម៉ូតូ​មក​ឈប់​ទិញ​ឥវ៉ាន់ និង​ចត​ចាំ​ចាប់​ម៉ូយ​ត្រូវ​ចត​លើ​ទ្រូងផ្លូវ​ទាំងសងខាង​ធ្វើ​ឲ្យ​ផ្លូវ​ធំ​ទូលាយ​ប្រែជា​តូច​ចង្អៀត​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរ​ណ៍​ជា​រៀងរាល់​ម៉ោង​ និង​រាល់ថ្ងៃ។

មហាជន​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​ខាងលើ​នេះ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង ​ខណៈ​ដែល​កកស្ទះ​ចរាចរណ៍​ដោយ​ផ្លូវ​រួម​តូច​ចង្អៀត​បណ្ដាល​មក​ពី​ឡាន​ចត​ចាំ​ទិញ​ឥវ៉ាន់ និង​រ៉ឺម៉ក​ចត​ចាំ​ចាប់​ម៉ូយ​ ហើយ​នៅមុខ​ផ្ទះ​ត្រូវ​ពួកគាត់​ដាក់​តាំង​ឥវ៉ាន់​លក់​ពេញ​ ដែល​បង្ខំ​ឲ្យ​អ្នក​ថ្មើរ​ជើង​ដើរ​កណ្ដាល​ផ្លូវ​តែ​ម្តង ដូច្នេះ​អ្នក​ថ្មើរ​ជើង​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ខ្លាំង។

បើ​តាម​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ផ្លូវ​នេះ​ជួសជុល​រួច​ លោក​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ជាប្រចាំ​ ប៉ុន្តែ​ ​​ដូចជា​វែក​ចក​អញ្ចឹង ព្រោះ​ពេល​យើង​ដើរ​រៀបចំ​ពួកគាត់​បាន​រើ​ឥវ៉ាន់​ចូល​ក្នុង​ផ្ទះ​អស់ ដល់ពេល​យើង​ដើរចេញ ពួកគាត់​បាន​មក​ដាក់​វិញ​ដដែល៕

លោក​អភិបាលខណ្ឌ​ឫស្សី​កែវ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ លោក​អភិបាលខណ្ឌ​ឫស្សី​កែវ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ លោក​អភិបាលខណ្ឌ​ឫស្សី​កែវ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ លោក​អភិបាលខណ្ឌ​ឫស្សី​កែវ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ ខណ្ឌ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ តាម​ដងផ្លូវ