ប្រជាពលរដ្ឋ​២​គ្រួសារ​ ដែល​ភ្លើង​ឆេះ​ផ្ទះ​ថ្មីៗ​នេះ ​បាន​ទទួល​អំណោយ​ពី​កាកបាទក្រហម​ខេត្ត​បន្ទាយ​មានជ័យ​

ប្រជាពលរដ្ឋ​២​គ្រួសារ​ ដែល​ភ្លើង​ឆេះ​ផ្ទះ​ថ្មីៗ​នេះ ​បាន​ទទួល​អំណោយ​ពី​កាកបាទក្រហម​ខេត្ត​បន្ទាយ​មានជ័យ​

បន្ទាយមានជ័យ​ ៖​ ប្រជាពលរដ្ឋ​២​គ្រួសារ​ ដែល​ភ្លើង​ឆេះ​ផ្ទះ​ថ្មីៗ​នេះ ​ហើយ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ និង​ជា​ជន​ពិការ​​​ រស់នៅ​ភូមិ​ព្រៃ​គប់​ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ​បាន​ទទួល​អំណោយ​ពី​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ។

ក្នុង​ពិធី​ចែក​អំណោយ​នោះ ​លោក​ លី ​សារី​ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ​ បាន​និយាយ​ថា ​អំណោយ​ ដែល​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នេះ​គឺ​ជា​អំណោយ​របស់​ លោក​ជំទាវ​ ប៊ុនរ៉ានី​ ហ៊ុន សែន។

លោក​ លី ​សារី​ បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះ​២​គ្រួសារ​ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នោះ​ ប្ដី​មានឈ្មោះ ​ហួន​ហេង ប្រពន្ធ​ឈ្មោះ កែវ ​ភ្លើង​ និង ឈ្មោះ ​កន​ មឿ​ន​ អាយុ​៦៤​ឆ្នាំ​ ​ជា​ពិការ​ដៃ​ឆ្វេង​ និង​ជើង​ឆ្វេង ប្រពន្ធ​ឈ្មោះ យ៉ត់ ​ភឿ​ត ​អាយុ​៧២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទា​យ​មានជ័យ​។​

ស្រប​ពេល​នោះ​ លោក​ លី សារី ​​ក៏បាន​នាំ​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​នោះ​ថា កុំ​ឲ្យ​គិត​ផ្ដេសផ្ដាស ត្រូវ​ខិតខំ​រកស៊ី​ចិញ្ចឹម​កូន​បន្ត មិន​ត្រូវ​គិត​ខ្លី ត្រូវ​ចេះ​រក្សា​សុខភាព ត្រូវ​ថែរក្សា​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដោយ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត បរិភោគ​ទឹក​ត្រូវ​ដាំ​ឲ្យ​ពុះ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ ដើម្បី​ជៀសវាង​រាល់​ជំងឺ​ឈឺ​ស្កាត់​នានា។ ការ​រស់នៅ​មិន​មាន​អនាម័យ​ធ្វើ​ឲ្យ​យើង​ឈឺ​ត្រូវ​ការ​ថវិកា​ ដើម្បី​ព្យាបាល​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ដុនដាប​ទៅៗ​។​

លោក​ លី​ សារី ​បាន​បញ្ជាក់​ទៀត​ថា ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន ​អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ឃីត​១ ​​ សារុង ក្រមា មុង ភួយ ប្លាស្ទិក​១​ផ្ទាំង ម្សៅ​សាប៊ូ​១​គីឡូ ធុង​ទឹក​៦០​លីត្រ​១​ ប្រេងឆា​១​លីត្រ សម្ភារៈ​ផ្ទះបាយ សម្ភារៈ​ដំណេក ទឹក​សុទ្ធ​១​ដប​ធំ និង​នំ​បុ័ង​បាក់​យ៉ុង​១ ថវិកា​៤០​ម៉ឺន​រៀល។ ចំណែក​តា​ពិកា ​និង​យាយ​ចាស់​ជរា​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​បន្ថែម​ទៀត ​ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ​និង​លោកជំទាវ​ប៊ុនរ៉ានី ​ហ៊ុន សែន​ ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​នេះ​ ក្រោយ​ពី​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​រួចមក ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង ​ដល់​មន្ត្រី​សាខា​កាកបាទក្រហម​ទាំងអស់​ឲ្យ​ជួប​នឹង​តែ​សេចក្ដីសុខ​គ្រប់គ្នា​៕