គ្រាប់ត្នោត​ចំនួន​១​ម៉ឺន​គ្រាប់ ​ត្រូវ​បាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​នាំ​យក​ទៅ​ដាំ នៅ​តាម​ដង​ផ្លូវ​ជាប់​ព្រំដែន​កម្ពុជា ឡាវ​

គ្រាប់ត្នោត​ចំនួន​១​ម៉ឺន​គ្រាប់ ​ត្រូវ​បាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​នាំ​យក​ទៅ​ដាំ នៅ​តាម​ដង​ផ្លូវ​ជាប់​ព្រំដែន​កម្ពុជា ឡាវ​

ស្ទឹងត្រែង ៖ គ្រាប់ត្នោត​ចំនួន​១​ម៉ឺន​គ្រាប់​ ត្រូវ​បាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ នាំ​យក​ទៅ​ដាំ​នៅ​តាម​ដង​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​ជាប់​ព្រំដែន កម្ពុជា​-​ឡាវ​នៅ​ព្រឹក​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១៦​ ដើម្បី​បង្ហាញ​ពី​ជំហរ​ការពារ​បូរណភាព​ទឹកដី​សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ឃើញ ​និង​បាន​ស្គាល់​ពី​មរតក​ដូនតា (​គឺ​ត្នោត​ខ្មែរ​ថែ​ទឹកដី​សុវណ្ណ​ភូមិ​)។

លោក ​មិញ​ ស៊ីចាយ ​ប្រធាន​មន្ទីរ អភិវឌ្ឍន៍​ជនបទ​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា មន្ទីរ​បាន​ចំណាយ​ថវិកា​ជាង​២ លាន​រៀល​ក្នុង​ការទិញ​ និង​ដឹកជញ្ជូន​គ្រាប់​ត្នោត​ចំនួន​១០.០០០​គ្រាប់​នេះ ​មកពី​ខេត្ត​កំពង់ស្ពឺ។ លោក​អភិបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ មាន​ចំនួន​ជិត​៣០០​នាក់​ដើម្បី ដាំ​ដើម​ត្នោត​នេះ។

លោក​ថា ការអនុវត្ត​ការងារ​ដាំ​ដុះ​នេះ​យើង​ដាំ​អម​សងខាង​ផ្លូវ​ ដែល​រាជរដ្ឋាភិបាល​ទើបបាន​ធ្វើការ​ស្ថាបនា​ថ្មី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ​ឡាវ ចាប់​ចេញពី​ផ្លូវជាតិ​លេខ​៧ ​ក្នុង​សង្កាត់​សាមគ្គី​ចំណុច​ដុម​ក្រឡ​មាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​។

លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ដើម​ឆ្នោត​នេះ​ដុះ​លូត​លាស់​បាន​ល្អ សមិទ្ធផល​នេះ​នឹង​ក្លាយទៅជា​សម្បត្តិ​វប្បធម៌​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយៗ​បាន​ឃើញ​ និង​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ផង​ ហើយ​យើង​ ក៏​អាច​ថែរក្សា​នូវ​បូរណភាព​ទឹកដី​របស់​យើង​នៅ​តាម​ព្រំដែន​នេះ​ផង។

លោក​អភិបាលខេត្ត​បន្ថែម​ថា អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​ យើង​អាច​បណ្ដុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចេះ​ថែរក្សា​ទឹកដី ព្រៃ​ប្រឹក្សា​សម្បត្តិ​ធម្មជាតិ និង​ពេល​ដើម​ត្នោត​ដាំ​ដុះ​លូតលាស់​ហើយ ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​ល្អ​ចៀសវាង​កុំ​ឲ្យ​មាន​ភ្លើង​ឆេះ ព្រោះ​អនាគត​បងប្អូន​កូនចៅ​យើង​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន​នឹង​បាន​ទទួល​ភោគផល​ពី​ដើម​ត្នោត​នេះ។

យុវជន​មុត វាសនា​រៀន​នៅ​សាលា​ព្រះ​បូជនីយកិច្ច​បាន​ទទួល​ស្គាល់​ថា សមិទ្ធផល​ដើម​ត្នោត​នេះ​នឹង​បញ្ជាក់​ពី​អត្តសញ្ញា​ជាតិ​របស់​យើង​មួយវិញទៀត ​និង​ធ្វើ​ឲ្យ​មាន​សោភណភាព​នៅ​តាម​ព្រំដែន​ផង​ហើយ​អាច​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​ទីកន្លែង​ទេសចរណ៍​បាន​ថែមទៀត៕