ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​​លួច​​​កាច់​ក​ម៉ូតូ​ម្នាក់​ ​សល់​តែ​​​ដង្ហើម​ចង្រិត

រាជធានីភ្នំពេញ៖ ចោរលួចកាច់កម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងស្ទើរស្លាប់ ‬  បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូគេ តែមិនបានសម្រេចនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់ MSX ពាក់ស្លាកលេខ ភ្នំពេញ1CJ-3933។
ប្រភពបន្តថា ក្រោយធ្វើសកម្មភាពបានសម្រេចបានតែបន្តិច ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញទាន់ នាំគ្នាដេញចាប់បាន ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ វាយស្ទើរស្លាប់ស្ទើររស់ ចំណែកឯ បក្ខពួក២នាក់ទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យនិងដឹកជនសង្ស័យខាងលើ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រោះជនសង្ស័យមានរបួសធ្ងន់ធ្ងរពេក ដើម្បីរង់ចាំកសាងសំណុំរឿងតាមក្រោយ៕

ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​​លួច​​​កាច់​ក​ម៉ូតូ​ម្នាក់​ ​សល់​តែ​​​ដង្ហើម​ចង្រិត ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​​លួច​​​កាច់​ក​ម៉ូតូ​ម្នាក់​ ​សល់​តែ​​​ដង្ហើម​ចង្រិត ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​​លួច​​​កាច់​ក​ម៉ូតូ​ម្នាក់​ ​សល់​តែ​​​ដង្ហើម​ចង្រិត

ប្រភព៖ kqube

  • ប្រជាពលរដ្ឋ​ស្វាគមន៍​ចោរ​​លួច​​​កាច់​ក​ម៉ូតូ​ម្នាក់​ ​សល់​តែ​​​ដង្ហើម​ចង្រិត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កំសាន្ត
Tags: