ខ្លូ​កា​ដា​សៀន បង្ហាញ​រឿង​ប្រគល់​ភាព​បរិសុទ្ធ​ឱ្យ​គូស្នេហ៍​នៅ​វ័យ​ជំទង់

ប្អូនស្រី​នាង​គី​ម កា​ដា​សៀន គឺ​នាង​ខ្លូ កា​ដា​សៀន​បាន​បាត់បង់​ព្រហ្មចារី​តាំងពី​វ័យ​១៥​ឆ្នាំ​ប៉ុន្តែ​នាង​មិន​ទទួល​អារម្មណ៍​រីករាយ បែរជា​អស់សង្ឃឹម​ទៅ​វិញ ។ ខ្លូ កា​ដា​សៀន សារភាព​ថា នាង​បាន​ទទួល​រសជាតិ​ស្នេហ៍​ដំបូង​ពី​មិត្ត​ប្រុស​របស់​នាង​ក្នុង​វ័យ​ជំទង់ តែ​មិន​ទទួល​បាន​ក្តី​សុខ បែរជា​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​វិញ ។

និយាយ​បើកចំហ​ពី​ជីវិត​ស្នេហា​របស់​នាង​លើ​គេហទំព័រ​ផ្ទាល់ខ្លួន khloewithak.com តារា​ម៉ូ​ដែល​សក់ប​ណ៌​ទង់ដែង និង​មាន​ត្រគាក​ធំ​ស្អាត​មិន​ចាញ់​បងស្រី​របស់​ខ្លួន​និយាយ​ថា «​វា​មិនមែន​ជា​រឿង​កំប្លែង​ទេ​នៅ​ពេល​អ្នក​បាត់បង់​ព្រហ្មចារី ។ វា​ជា​រឿង​ឈឺចាប់ និង​គួរ​ឱ្យ​ភ័យ​ខ្លាច ហើយ​អ្នក​ពិតជា​មិនដឹង​ទេ​ថា​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​នោះ​ទេ ។ នៅ​ពេល​នោះ​ខ្ញុំ​មាន​អាយុ​ត្រឹមតែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​មិត្ត​ប្រុស​របស់ខ្ញុំ​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ » ។

នាង​ខ្លូ កា​ដា​សៀន ពន្យល់​ថា «​ទោះជា​យ៉ាងណា​ក្តី​ការ​បាត់បង់​ព្រហ្មចារី​នេះ​ធ្វើ​ឱ្យ​នាងខ្ញុំ​ទទួល​បាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ដល់​ចំណុចកំពូល​ដែល​ពុំ​ធ្លាប់​ជួប​ប្រទះ ។ វា​ជា​ក្តី​សុខ​ដែល​មនុស្ស​គ្រប់​គ្នា​ពិបាក​ឱ្យ​និយម​ន័យ ។ ពោល​គឺជា​ភាព​ស្និទ្ធស្នាល​រវាង​មនុស្ស​ពីរ​នាក់​នៅ​ពេល​អារម្មណ៍​ពុះកញ្ជ្រោល​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ » ។

នាង​ខ្លូ កា​ដា​សៀន ដែល​បច្ចុប្បន្ន​រៀប​ការ​ជាមួយ​ប្តី​ជា​កីឡាករ​បាល់បោះ​ចូល​និវត្តន៍​វ័យ ៣៦​ឆ្នាំ លោក​ឡា​ម៉ា ឧត្តម តាំងពី​ឆ្នាំ​២០០៩ បង្ហើប​ឱ្យ​ដឹង​ថា អតីត​មិត្ត​ប្រុស​របស់​នាង​បាន​បន្សល់​ទុក​ឱ្យ​នាង​នូវ​ការ​ខូចចិត្ត​ទាំង​វ័យក្មេង ៕