៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

បញ្ហាជើងមានក្លិនមិនល្អនោះគឹអាចកើតឡើងបានទៅលើទាំងបុរស និងស្ត្រីជាពិសេសគឺពេលអាកាសធាតុក្តៅ ហប់តែម្តង! ថ្ងៃនេះ Whatsupkhmer ក៏មានវិធិក្នុងការបំបាត់នូវក្លិនជើងទាំងនេះយ៉ាងមានប្រសិទ្ធភាពមកផ្ញើប្រិយមិត្តទាំងអស់គ្នា! ទៅមើលៗថាមានវិធីអ្វីខ្លះ…….

១. Scrub ជើង

៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

ទោះជាយើងធ្វើការសម្អាតជើងរាល់ថ្ងៃដោយដុសសាប៊ូរាល់ពេលងូតក៏ដោយ តែវាមិនមែនមានន័យថា វិធិនេះនឹងជួយធ្វើឲ្យបាក់តេរីដែលចូលចិត្តសីុកោសិកាចាស់ៗដែលនៅនឹងជើងបាត់នោះទេ។ ដូចនេះលោកអ្នកគួរធ្វើការខាត់ជើងដោយប្រើ Scrub ដើម្បីកម្ចាត់នូវកោសិកាស្បែកដែលងាប់នោះចេញ។ លោកអ្នកអាចប្រើច្រាស់ ឬ ក្រណាត់ជ្រលក់ទឹកមកត្រដុសជើង និងម្រាមជើងក៏បានដែរណា។

២. ជើងត្រូវតែស្ងួតគ្រប់ពេល

៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

ដឹងឬទេថាបាក់តេរីអាចលូតលាស់ធំធាត់បានល្អនៅពេលដែលជើងរបស់យើងសើម ហើយនេះជាមូលហេតុចម្បងដែលធ្វើឲ្យជើងរបស់យើងមានក្លិនមិនល្អ។ ដូចនេះលោកអ្នកគួរធ្វើឲ្យជើងស្ងួតគ្រប់ពេលវេលា ដូចជាបន្ទាប់ពីលាងជើងរួចហើយ លោកអ្នកគួរជូតវាឲ្យស្ងួត បើមិនអញ្ចឹងទេ ក្រៅពីមានក្លិនស្អុយហើយ វាអាចនឹងធ្វើឲ្យលោកអ្នករមាស់ និងដុសផ្សិតបានទៀតផង។

៣. ប្តូរស្រោមជើង

៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

 

ការពាក់ស្រោមជើងក្នុងរយៈពេលយូរជារៀងរាល់ថ្ងៃ អាចនឹងធ្វើឲ្យជើងរបស់យើងមានក្លិនស្អុយបាន ព្រោះនៅពេលដែលជើងគ្មានខ្យល់អាកាសចេញចូល វានឹងហប់នៅក្នុងស្រោមជើង ទើបធ្វើឲ្យមានក្លិនមិនគប្បី ប្រសិនបើលោកអ្នកធ្វើការហើយចូលចិត្តពាក់ស្រោមជើងជាប្រចាំនោះ លោកអ្នកអាចនឹងត្រៀមមួយគូទៀតសង្គួរដើម្បីធ្វើការប្តូរ។

៤. ប្រើ Spray បាញ់បំបាត់ក្លិន

៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

សព្វថ្ងៃនេះ Spray បាញ់បំបាត់ក្លិនជើងគឺមានលក់ច្រើនណាស់ ប្រសិនបើលោកអ្នកគ្មានទំនុកចិត្តលើក្លិនជើងរបស់ខ្លួន លោកអ្នកអាចទិញនូវផលិតផលទាំងនោះដើម្បីទុកបាញ់បាន។ បន្ទាប់ពីលាងជើងរួចហើយ លោកអ្នកត្រូវជូតជើងឲ្យស្ងួតរួចបាញ់ Spray បំបាត់ក្លិនជើងមុននឹងពាក់ស្រោមជើងណា។

៥. ដើរជើងទទេខ្លះ

៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

ប្រសិនជាថ្ងៃណាលោកអ្នកនៅផ្ទះមិនចាំបាច់ត្រូវចេញទៅណានោះ វិធីដ៏ប្រសើរបំផុតដើម្បីជៀសវាងមិនឲ្យជើងមានក្លិនស្អុយនោះគឺ ការដើរជើងទទេ ឬ ប្រសិនជាត្រូវចេញក្រៅផ្ទះទៅកន្លែងណាជិតៗលោកអ្នកអាចពាក់ស្បែកជើងផ្ទាត់ជំនួសស្បែកជើងឃ្លុប។

៦. ត្រាំជើងបំបាត់ក្លិន

៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!

វិធីបំបាត់ក្លិនជើងបែបងាយៗគ្រាន់តែដាក់ជើងត្រាំនៅក្នុងទឹកក្តៅឧណ្ឌៗលាយជាមួយអំបិលដោយត្រាំជើង 30 នាទី ហើយធ្វើត្រឹមមួយថ្ងៃម្តងតែប៉ុណ្ណោះ វិធីនេះនឹងជួយឲ្យក្លិនជើងបាត់យ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ whatsupkhmer

  • ៦ វិធីបំបាត់ក្លិនជើង ស្អុយប៉ុណ្ណាក៏ទប់បានដែរ!已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: