តើ​អ្នកដឹង​ពី​គុណសម្បត្តិ​ផ្លែ​បំពេញរាជ្យ​ទេ ?

ផ្លែបំពេញរាជ គឺជាផ្លែឈើមួយប្រភេទដែលច្រើនមាននៅក្នុងប្រទេសមួយចំនួនដូចជា ម៉ាឡេសីុ ស្រីឡាំងកា ឥណ្ឌា ឥណ្ឌូនេសុី ហ្វ៊ីលីពីន និង ប្រទេសកម្ពុជា ហើយផ្លែឈើប្រភេទនេះមានទៅតាមរដូវកាលរបស់វា ។ មនុ ស្សមួយចំនួនពិតជាមិនសូវបានដឹងច្រើនពីគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះទេ តាមពិតទៅផ្លែបំពេញរាជក៏មានគុណប្រយោជន៍ច្រើនចំពោះសុខភាពដែលអ្នកមិនធ្លាប់បានដឹង ដូចជាវាអាចជួយការពារបញ្ហាកង្វះគ្រាប់ឈាមក្រហម សម្រួលការរំលាយអាហារ បន្ថយសំពាធឈាម និង ជួយព្យាបាលដំបៅ ។ ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនទៀតរបស់ផ្លែបំពេញរាជ ៖

30

តើ​អ្នកដឹង​ពី​គុណសម្បត្តិ​ផ្លែ​បំពេញរាជ្យ​ទេ ?

១. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ព្យាបាលដំបៅលើស្បែក ការពារការឡើងកម្តៅក្នុងរាងកាយ នឹងពង្រឹងឱ្យ រាងកាយមានថាមពល ។
២. សារធាតុដែកក្នុងផ្លែឈើមួយនេះអាចជួយបង្កើតកោសិកាឈាមក្រហម និង ដើរតួនាទីយ៉ាងសំខាន់ពង្រឹង សមត្ថភាពខួរក្បាលព្រោះវាអាចជួយផ្តល់អុកហ្សុីហ្សែនគ្រប់គ្រាន់សម្រួលចលនាឈាមរត់ក្នុងរាងកាយ ។
៣. សារធាតុអាហារកាកសរសៃ អាចជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និង សម្រួលអាការៈបន្ទោបង់ កាត់ បន្ថយជាតិខ្លាញ់ និង ជួយសម្រកទម្ងន់ ។

តើ​អ្នកដឹង​ពី​គុណសម្បត្តិ​ផ្លែ​បំពេញរាជ្យ​ទេ ?

៤. ជួយពង្រឹងសុខភាពឆ្អឹង និង ធ្មេញ ដោយសារវាមានសារធាតុកាល់ស្យូម ច្រើនដែលរាងកាយត្រូវការ ហើយ សារធាតុនេះអាចជួយការពារមិនឱ្យឈានទៅកើតជំងឺពុកឆ្អឹងបាន ។
៥. សារធាតុកាបូនអីុដ្រាតក្នុងផ្លែបំពេញរាជ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសម្រួលចលនារំលាយអាហារក្នុង ពោះវៀនបានប្រសើរផងដែរ ។

តើ​អ្នកដឹង​ពី​គុណសម្បត្តិ​ផ្លែ​បំពេញរាជ្យ​ទេ ?

៦. សម្បូរដោយសារធាតុ ប៉ូតាស្យូមច្រើនជួយពង្រឹងមុខងារសរសៃប្រសាទ ធ្វើឱ្យស្មារតីស្រស់ថ្លា និង កាត់បន្ថយអាការស្ពឹកស្រពន់របស់សាច់ដុំ និង សម្រួលចលានាបត់ចុះបត់ឡើងនៃសន្លាក់ឆ្អឹង ៕

ប្រភព៖ pmhotnews

  • តើ​អ្នកដឹង​ពី​គុណសម្បត្តិ​ផ្លែ​បំពេញរាជ្យ​ទេ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:សុខភាព
Tags: