អ្នកគ្រូ​ក្រមុំ​ត្រូវបាន​ដុត​ទាំង​រស់ ព្រោះតែ​បដិសេធ​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​អាយុ​លើស​នាង​ពីរ​ជួរ​

បុរស ៣ នាក់ ត្រូវបានចាប់ខ្លួន ក្នុងករណីជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មដ៏ឃោរឃៅមួយ ក្រោយត្រូវបានចោទប្រកាន់ដុតនារីក្រមុំម្នាក់ទាំងរស់ ព្រោះតែនាងបដិសេធរៀបការជាមួយបុរសពោះម៉ាយម្នាក់ដែលមានអាយុលើសនាងពីរជួរ ។

អ្នកគ្រូ​ក្រមុំ​ត្រូវបាន​ដុត​ទាំង​រស់ ព្រោះតែ​បដិសេធ​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​អាយុ​លើស​នាង​ពីរ​ជួរ​

ប៉ូលីស Muree និយាយថា បុរស ៥ នាក់ សម្រុកចូលផ្ទះអ្នកគ្រូក្រមុំម្នាក់ឈ្មោះ Maria Sadaqat អាយុ ១៨ ឆ្នាំ ខណៈនាងកំពុងមើលប្អូនស្រីរបស់នាងអាយុ ៥ ឆ្នាំ ស្របពេលដែលគ្រួសាររបស់នាងទៅចូលរួមពិធីបុណ្យសពគេនៅឯភូមិជិតខាងមួយ ។

ពួកវាបានចាប់ផ្តួលនាង និងចាក់សាំងលើខ្លួនប្រាណនាង ។ បន្ទាប់មក ពួកវាបានដុតអ្នកគ្រូទាំងរស់ និងរត់គេចខ្លួនបាត់ស្រមោល ។ Sadatqat ត្រូវឆេះខ្លួនប្រាណ ៨៥ % ។

នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ ក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតបាននោះទេ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, ហេតុផលស្ថិតនៅពីក្រោយការវាយប្រហារដ៏គួរឲ្យរន្ធត់នេះ គឺដោយសារតែអ្នកគ្រូរងគ្រោះបានសម្រេចចិត្តច្រានចោលសំណើអាពាហ៍ពិពាហ៍ពីមេរបស់នាងជានាយកសាលាឯកជនម្នាក់ ។

នាយកសាលានេះ បានស្នើសុំ Sadaqat រៀបការជាមួយកូនប្រុសរបស់គាត់ ថ្វីបើការពិតថា កូនប្រុសគាត់បានរៀបការរួចក៏ដោយ ។ នាយកសាលារូបនោះ សូម្បីសន្យាឲ្យនាងគ្រប់គ្រងសាលារៀន ប្រសិនបើនាងយល់ព្រមរៀបការជាមួយកូនប្រុសរបស់គាត់ ។

Sadaqat បានច្រានចោលសំណើនេះ ព្រោះតែនាងមិនចង់រៀបការជាមួយបុរសបានឆ្លងការអាពាហ៍ពិពាហ៍រួចហើយ ៕

អ្នកគ្រូ​ក្រមុំ​ត្រូវបាន​ដុត​ទាំង​រស់ ព្រោះតែ​បដិសេធ​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​អាយុ​លើស​នាង​ពីរ​ជួរ​