លើស​ហើយ​ដឹង​ ! Jose Mourinho មាន​គម្រោង​លក់​កីឡាករ​ Man Utd ចំនួន​១៣​នាក់​ចេញ​

ប្រិយមិត្តប្រាកដជាដឹងហើយថាមូលហេតុដែលក្លឹប Man Utd សម្រេចតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹកថ្មីព្រោះរំពឹងថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះអាចជួយឲ្យក្លឹបត្រលប់ទៅជាខ្លាំងសារជាថ្មី ហើយគេជឿថាការលក់ចេញកីឡាករ៤ទៅ៥រូបចេញអាចជារឿងធម្មតាក្នុងផ្លាស់ប្ដូរថ្មីៗនេះ ។

ប៉ុន្តែមានរឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងជាងនេះដោយយោងតាម El Confidencial បានឲ្យដឹងថាក្នុងការប្រជុំរវាងប្រធានក្លឹប Ma Utd គឺលោក Ed Woodward និងលោក Jose Mourinho កាលពីពេលថ្មីៗនេះ គ្រូបង្វឹកវ័យ៥៣ឆ្នាំរូបនេះបានបង្ហាញគម្រោងក្នុងការលក់ចេញកីឡាករដល់ទៅ១៣រូបក្នុងក្លឹប Man Utd ដែលវាជាចំនូនដ៏ច្រើនមែនទែន ។

ដែលកីឡាករដែលលោក Jose Mourinho គ្រោងនឹងផ្ទេរចេញទាំង១៣រូបមានដូចជា ៖ Juan Mata, Ander Herrera, Bastian Schweinsteiger, Michael Carrick, Marouane Fellaini, Ashley Young, Guillermo Varela, Matteo Darmian, Memphis Depay, Luke Shaw, Sergio Romero, Marcus Rojo និង Antonio Valencia ។

ដោយតាមសង្កេតឃើញក្នុងបញ្ជីឈ្មោះកីឡាករទាំងនោះភាគច្រើនសុទ្ធតែទិញដោយលោក David Moyes និង Luis van Gaal ។ គួរបញ្ជាក់កីឡាករមួយរូបដែលគ្រប់គ្នាមិននឹកស្មានដល់ថាមានក្នុងបញ្ជីនោះគឺកីឡាករ Luke Shaw ព្រោះខ្សែការពារស្លាបឆ្វេងវ័យក្មេងរូបនេះមានទម្រង់លេងល្អគួរឲ្យកត់សម្គាល់ តែយ៉ាងណាតាមរបាយការណ៍គេជឿថាលោក Jose Mourinho ប្រហែលជាមិនលក់ចេញតែម្ដងទេ ប្រហែលជាអនុញ្ញាតឲ្យក្លឹបផ្សេងខ្ចីជើងប៉ុណ្ណោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។


  • លើស​ហើយ​ដឹង​ ! Jose Mourinho មាន​គម្រោង​លក់​កីឡាករ​ Man Utd ចំនួន​១៣​នាក់​ចេញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:វីដេអូ
Tags: