គណនីនៅលើបណ្តាញសង្គម របស់លោក Mark Zuckerberg ត្រូវបានគេ Hack ចូល

បរទេស៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីនៅលើ បណ្តាញសង្គមរបស់លោក Mark Zuckerberg ត្រូវបានមនុស្សមួយក្រុមធ្វើការ Hack ចូលបានសម្រេច។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមមួយដែលមានឈ្មោះថា OurMine មានទីតាំងនៅឯប្រទេស អារ៉ាប៊ីសាអូឌីត បានធ្វើការអះអាងទទួលខុសត្រូវ ចំពោះការ Hack ចូលគណនីនៅលើបណ្តាញសង្គម Pinterest និង Twitter របស់លោក Mark Zuckerberg ដែលជាមហាសេដ្ឋីមួយរូប និងជាស្ថាបនិកក្រុមហ៊ុន Facebook។ 

ក្រុម OurMine ក៏បានបង្ហាញទៀតថា លោក Zuckerberg បានជ្រើសរើសយកពាក្យ “dadada” មកធ្វើជាពាក្យសំងាត់ សម្រាប់គណនីបណ្តាញសង្គម របស់គាត់។ ក្នុងនោះដែរ សារមួយដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម Twitter តាមរយៈគណនីផ្ទាល់ របស់លោក Zuckerberg បានបង្ហាញថា ក្រុម OurMine បានរកឃើញពាក្យសំងាត់របស់ ស្ថាបនិកនៃក្រុមហ៊ុនហ្វេសប៊ុក តាមរយៈការបែកធ្លាយ នៃកន្លែងផ្តុំទុកពាក្យសំងាត់ នៅលើ LinkedIn។

ផ្អែកលើរបាយការណ៍នៃ សារព័ត៌មាន Sky News បានឲ្យដឹងទៀតថា ក្រុមដដែលនេះ បានអះអាងថាពួកគេ បានចូលទៅដំណើរការ លើគណនីជាច្រើន ដើម្បីចង់ធ្វើការ សាកល្បងទៅលើ ប្រព័ន្ធការពារសុវត្ថិភាព ដោយក្នុងនោះពួកគេ បានបង្ហោះនៅលើ Twitter ថា “ពួកយើងបានចូលទៅបើកដំណើរការ គណនីរបស់អ្នកនៅលើ Twitter និង Instagram និង Pinterest រួចហើយ ប៉ុន្តែពួកយើងគ្រាន់តែចង់ ធ្វើការសាកល្បងទៅលើ ប្រព័ន្ធការពារសុវត្ថិភាព របស់អ្នកប៉ុណ្ណោះ ដូច្នេះសូមធ្វើការផ្ញើសារ មកកាន់ពួកយើងផ្ទាល់”។ 

គូសបញ្ជាក់ផងដែរថា ក្រុម OurMine ដែលពេលនេះគណនីរបស់ពួកគេ នៅលើ Twitter ត្រូវបានបិទហើយនោះ មិនត្រឹមតែបានធ្វើការ Hack ចូលក្នុងគណនី របស់មនុស្សល្បីៗ នៅលើបណ្តាញសង្គមប៉ុណ្ណោះទេ ពួកគេក៏ធ្លាប់បាន Hack ចូលក្នុងគណនីល្បីៗ នៅលើទំព័រយូធូប ផងដែរ ក្នុងនោះមានដូចជា Markiplier ជាដើម៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

នាពេលកន្លងមក មនុស្សជាច្រើន ជុំវិញពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញ បន្ទាប់ពីរូបគាត់ បានរំកិលខ្លួនឡើង ទៅលំដាប់ទី៦ នៅក្នុងបញ្ជីឈ្មោះ កំពូលមហាសេដ្ឋីពិភពលោក របស់ទស្សនាវដ្តី Forbes រួចមក។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍ របស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា ស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Facebook នាពេលបច្ចុប្បន្ននេះ គឺលោក Mark Zuckerberg បានក្លាយខ្លួនជា កំពូលមហាសេដ្ឋីលំដាប់ពិភពលោក ក្នុងលេខរៀងទី៦ និងជាកំពូលមហាសេដ្ឋី របស់សហរដ្ឋអាមេរិក លំដាប់ទី៤ ក្រោយពីទ្រព្យសម្បត្តិសរុប របស់រូបលោក បានហក់ឡើងយ៉ាងលឿន ពោលគឺឡើងដល់ទៅ ៤៧.៩ពាន់លានដុល្លារ នៅក្នុងសប្តាហ៍នេះ។

មូលហេតុដែលធ្វើឲ្យ លោក Mark Zuckerberg ហក់ឡើងមកនៅ លំដាប់ទី៦ ក្នុងបញ្ជីឈ្មោះកំពូល មហាសេដ្ឋីពិភពលោក របស់ទស្សនាវដ្តី Forbes បានយ៉ាងរហ័សបែបនេះ ក៏ព្រោះតែភាគហ៊ុនរបស់ គេហទំព័របណ្តាញសង្គមយក្ស Facebook បានហក់ឡើង ដល់ទៅ១២% នៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងប្រាក់ចំណូល ប្រចាំត្រីមាសរបស់ក្រុមហ៊ុន ដ៏រឹងម៉ាំ និងកើនឡើងជាលំដាប់។

យ៉ាងណាមិញ នៅក្នុងបញ្ជីឈ្មោះនោះផងដែរ គេសង្កេតឃើញថា លោក Bill Gates នាយកក្រុមហ៊ុន Microsoft នៅតែឈរលំដាប់ លេខរៀងទី១ ដដែលជាមួយនឹងទឹកប្រាក់ សរុបនាពេលបច្ចុប្បន្ន របស់លោក ចំនួន ៧៦.២ពាន់លានដុល្លារ។

គូសបញ្ជាក់ផងដែរថា នេះគឺជាដំណឹងល្អ ថ្មីមួយទៀតសម្រាប់ លោក Mark Zuckerberg ពោលគឺក្រោយពីរូបគាត់ ទើបនឹងក្លាយទៅជា ឪពុករបស់គេ កាលពី២ខែមុនប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គណនីនៅលើបណ្តាញសង្គម របស់លោក Mark Zuckerberg ត្រូវបានគេ Hack ចូល
គណនីរបស់លោក Mark Zuckerberg នៅលើ Twitter

គណនីនៅលើបណ្តាញសង្គម របស់លោក Mark Zuckerberg ត្រូវបានគេ Hack ចូល
គណនីរបស់លោក Mark Zuckerberg ក្រោយពេលត្រូវបានគេ Hack ចូល

គណនីនៅលើបណ្តាញសង្គម របស់លោក Mark Zuckerberg ត្រូវបានគេ Hack ចូល
លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន ហ្វេសប៊ុក

គណនីនៅលើបណ្តាញសង្គម របស់លោក Mark Zuckerberg ត្រូវបានគេ Hack ចូល