ឯកឧត្តម កឹម សុខា ប្រកាសបន្តការតស៊ូដោយ​អហិង្សាតាម​មាគ៌ា​ព្រះ​ពុទ្ធ​ និពន្ធដោយ : រឿន ភារុន       June-07-2016, 10:24 am         2231

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឯកឧត្តម កឹម សុខា ប្រកាសបន្តការតស៊ូដោយ​អហិង្សាតាម​មាគ៌ា​ព្រះ​ពុទ្ធ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា​ នៅថ្ងៃនេះ បានចេញមក​ថ្លែង​សារ​នយោបាយនៅចំពោះមុខអ្នក​គាំទ្រខ្លួនរាប់រយនាក់ប្រមាណតែ ៦ នាទី ប៉ុណ្ណោះ​ ក្នុង​ពិធី​សូត្រមន្ត និងរាប់​បាត្រ​ព្រះសង្ឃ ១២៣ អង្គ​ នៅទីស្នាក់ការ​កណ្តាលបក្ស​នៅ​ព្រឹកថ្ងៃចន្ទនេះ ដើម្បីបួងសួង​ឲ្យ​មានការ​ការពារអភ័យឯកសិទ្ធិ​តំណាងរាស្រ្ត​។

សារនយោបាយ​ដ៏ខ្លី​នៅព្រឹកនេះ ឯកឧត្តម កឹម សុខា បានប្រកាសពីការតស៊ូរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ ដោយអហិង្សា តាមមាគ៌ា របស់​ព្រះពុទ្ធជាម្ចាស់​។ «ដូចព្រះសម្មាសម្ពុទ្ធ តែងទូន្មានយើង​ទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហា គឺដោះស្រាយ​ដោយបញ្ញា ដោះស្រាយដោយអហិង្សា។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់យកនូវឱវាទនេះ។ យើងនៅ​តែប្រកាន់ភ្ជាប់អហិង្សាជានិច្ច»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម កឹម សុខា។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​រូបនេះ ក៏ប្រាប់អ្នកគាំទ្ររបស់ខ្លួនទៀតថា រាល់ការតស៊ូទាំងអស់ ចាំបាច់ត្រូវតែមានការលះបង់។ ការតស៊ូដែល​ឯកឧត្តម កឹម សុខា បញ្ជាក់ថា តស៊ូ ដើម្បី​យុត្តិធម៌ ដែលមនុស្សលោកត្រូវការ។លោក បញ្ជាក់​យ៉ាងនេះថា៖ «ឧបសគ្គកាន់តែធំ ប្រជាពលរដ្ឋខ្មែរនឹងបង្ហាញការលះបង់កាន់តែធំទៀត»៕