ការសម្លាប់​ស្វា Harambe ៖ ម្តាយ​ក្មេងប្រុស រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​ និពន្ធដោយ : ថ្មីៗ       June-07-2016, 10:16 am         2651

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការសម្លាប់​ស្វា Harambe ៖ ម្តាយ​ក្មេងប្រុស រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​​ក្រោយ​ការបាញ់សម្លាប់​ស្វា​ធំ​នៅ​សួនសត្វ Cincinnati នៃ​សហរដ្ឋ​អាម​រិ​ក មានមតិ​ជាច្រើន បានទាមទារ​ឲ្យ​មានការ​ចោទប្រកាន់​ម្តាយ​របស់​ក្មេងប្រុស​ដែល​បណ្តោយ​ឲ្យ​កូន​របស់ខ្លួន​ធា្ល​ក់​ចូលទៅ​កន្លែង​ដាក់តាំង ស្វា​ដែល​គេ​បាញ់សម្លាប់​នោះ​។ តែ​ចុង​ក្រោយនេះ រដ្ឋអាជ្ញា​បាន​អះអាងថា មិនមាន​បទ​ចោទ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ប្រឆាំង​ម្តាយ​ក្មេងប្រុស​នោះទេ​។

​រដ្ឋអាជ្ញា Ohio នៃ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ចន្ទ​ទី​០៦​ខែមិថុនា​ម្សិលមិញ បាន​បញ្ជាក់ថា មិនមាន​បទ ចោទ​ណាមួយ​ត្រូវបាន​ចោទប្រកាន់​ប្រឆាំង​ម្តាយ​របស់​ក្មេងប្រុស​អាយុ​៣​ឆ្នាំ​ដែល​បាន​ធ្លាក់​ចូលក្នុង​កន្លែង​ដាក់តាំង​ស្វា​ធំ​នៅ​សួនសត្វ Cincinnati ដែល​បាន​បង្ខំ​ឲ្យ​ក្រុម​អ្នក​មើលថែ​សួនសត្វ​សម្រេច​បាញ់សម្លាប់​ស្វា​នោះ​ដើម្បី​សង្គ្រោះ​អាយុ​កុមារ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​សូម​ជម្រាប​ផងដែរ ឧប្បទ្ទវហេតុ​នៃ​ការបាញ់​សា្វ​ធំ Harambe ដែលមាន​អាយុ​១៧​ឆ្នាំ​ហើយ​នោះ បានកើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែឧសភា នៅពេល​ក្មេងប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ បាន​ព្យាយាម​តោង​ឡើងលើ​របង ហើយ​បាន​ធ្លាក់ចូល​អាងទឹក​ដែលជា​កន្លែង​ដែល​គេ​ដាក់តាំង​ស្វា​ធំ​នោះ​នៅ​សួនសត្វ​។

​ក្រោយ​វីដេអូ​ឃ្លី​ប​ដែល​បង្ហាញ​ពី​សកម្មភាព​ស្វា​ដែល​ហាក់ដូចជា​បាន​ព្យាយាម​សង្គ្រោះ​ក្មេង ជាជាង​គំរាមកំហែង​ក្មេង​នោះ ត្រូវបាន​បង្ហោះ​តាម​អន​ឡាញ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​ចូលរួម​សោកស្តាយ​ចំពោះ​ការស្លាប់​របស់  Harambe និង​ចាត់ទុកជា​អយុត្តិធម៌​។ បន្ថែម​ពីនេះ ពួកគេ បាន​បន្ទោស​ខ្លាំងៗ ថា ជា​កំហុស​របស់​ម្តាយ​ដែល​ធ្វេសប្រហែស​ក្នុងការ​មើលថែ និង​គួរតែ​ប្រឈម​នឹង ការចោទប្រកាន់​តុលាការ​ទៀតផង​។​

​ជុំវិញ​ករណីនេះ លោក​រដ្ឋអាជ្ញា Joseph Deters ក៏បាន​ចូលរួម​សោកស្តាយ​ពី​ការបាត់បង់​ស្វា​ធំ​នោះដែរ ក៏ប៉ុន្តែ លោក បាន​បញ្ជាក់ថា ស្ថានភាព​នោះ មិនអាច​ដាក់បន្ទុក​ដ​ល់​ម្តាយ​ក្មេងប្រុស​ក្នុងការ​ទទួលខុស ត្រូវ​បទល្មើស​ណាមួយ​នោះទេ​។

​លោក Deters បាន​លើក​ជា​ឧទាហរណ៍​ប្រសិនបើ​ម្តាយ​ក្មេងប្រុស​នោះ បាន​ចូល​បន្ទប់ទឹក​ដើម្បី​ជក់បារី និង​ទុក​កូន​របស់ខ្លួន​រត់​លេង​ជុំវិញ​សួនសត្វ នោះ​គឺជា​រឿង​មួយ​ផ្សេងទៀត​។ តែ​លោក​រដ្ឋអាជ្ញា បាន លើក​ពី​សម្អាង​របស់​សាក្សី ថា ម្តាយ​ក្មេងប្រុស តែងតែ​យកចិត្តទុកដាក់​ចំពោះ​កូន​ខ្លួនឯង​ណាស់ តែ គ្រាន់តែ​ពេលនោះ គេ​មិន​នឹកស្មាន​ដល់​ថា ក្មេងប្រុស អាច​តោង​ឡើង​យ៉ាង​លឿន​។

​ជុំវិញ​សេចក្តីសម្រេច​នេះ ក្រុមគ្រួសារ​របស់​ក្មេងប្រុស បាន​សម្តែង​ការ​ត្រេកអរ​។ ពួកគេ បាន​អះអាងថា នេះ គឹជា​ជំហាន​មួយ​បន្ថែម​ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួក​រួច​ផុតពី​ភាពភ័យខ្លាច និង​ត្រលប់​ទៅ​រស់នៅ​ដូច​ធម្មតា​វិញ​៕