គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង

Videos


ស្រីស្អាត គង់ វង្សយ៉ាទី ខានបញ្ចេញរូបភាពសិចស៊ីជាយូរមកហើយ ដោយសារគូស្នេហ៍អាថ៌កំបាំងរបស់នាងមិនចង់ឲ្យនាងថតរូបភាពបង្អួតគេឯងនោះទេ ។ ដោយឡែកនៅចុងសប្តាហ៍កន្លងមកនេះ គង់ វង្សយ៉ាទី បានចំណាយពេលវេលាដើរកំសាន្តនៅខេត្តព្រះសីហនុនិងបានចេញបន្តទៅលេងកោះរុង នាងថែមទាំង បានថតរូបសិចស៊ីគួរឲ្យទាក់ភ្នែកបំផុត ។

គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង

មួយរយៈពេលនេះ មានសិល្បការីនីខ្មែរស្រស់ស្អាតជាច្រើន នាំគ្នាបង្អួតសម្រស់នៅតាមតំបន់មាត់ សមុទ្រ ក៏ដូចជានៅក្នុងអាងហែលទឹកជាមួយនិងឈុតសម្លៀកបំពាក់ប៊ីគីនីគួរឲ្យទាក់ទាញអារម្មណ៍បំផុត ។ ថ្វីត្បិតតែក្នុងរូបភាពដែល គង់ វង្សយ៉ាទី បង្ហាញនេះមិនសិចស៊ីខ្លាំងក៏ពិតមែន ប៉ុន្តែមើលទៅស្រស់ស្អាតគួរឲ្យទាក់ ទាញ ជាមួយនិងអាវទ្រនាប់ពីខាងក្នុងនិងអាវពណ៌សស្តើង រំលេចឃើញសុដន់ដ៏សខ្ចីរបស់នាង ។ គង់ វង្សយ៉ាទី មិនខ្លាចក្នុងការស្លៀកពាក់ប៊ីគីនីបង្អួតសម្រស់នោះទេ រាល់ពេលដែលទៅលេងសមុទ្រ ម្តងៗនាងតែងតែស្លៀកពាក់ប៊ីគីនីលេងទឹកជានិច្ច ពីព្រោះរូបរាងរបស់នាងស្រស់ស្អាត មិនខ្លាចនៅក្នុង ការបញ្ចេញឲ្យគេឃើញនោះទេ គ្រាន់តែនាងមិនថតបង្ហោះឲ្យគេឃើញជាសាធារណៈប៉ុណ្ណោះ ។

គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង

មួយរយៈពេលកន្លងមកនេះ គង់ វង្សយ៉ាទី មានអារម្មណ៍សប្បាយចិត្តឡើងវិញហើយ ក្រោយពីជួបរឿងមិនសប្បាយ ចិត្ត កាលពីប៉ុន្មានសប្តាហ៍មុន ។ គង់ វង្សយ៉ាទី ថែមទាំងនិយាយថា តាំងចិត្តថា នឹងធ្វើឲ្យខ្លួនសប្បាយចិត្ត ។ គង់ វង្សយ៉ាទី បានព្យាយាមចំណាយពេលវេលាដើរកំសាន្តដើម្បីកាត់បន្ថយភាពតប់ប្រមល់នៅក្នុងចិត្ត ។ មកទល់ពេលនេះ គង់ វង្សយ៉ាទី នៅតែជាពិធីការីនីនៅទូរទស្សន៍ CTN ក្នុងកម្មវិធីរាត្រីកំសាន្តដូចមុនដដែល នាងត្រៀមថតរឿងថ្មីៗជាបន្តបន្ទាប់ ៕ អាលីណា

គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង
គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង
គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង
គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង
គង់ វង្ស​យ៉ា​ទី បង្អួត​សម្រស់​នៅ​កោះរុង

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត