ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

ស៊ុត​មាន់​មួយ​គ្រាប់​ដែល​មាន​ទំហំ​តូច​​​ខុស​​ពី​ធម្មតា​ និង​ត្រូវ​​គេ​ចាត់​ទុក​ថា​ជា​ស៊ុត​​​​​បក្សី​​​​​តូច​​ជាង​គេ​​​បាន​ធ្វើ​ឲ្យ​​សារព័ត៌មាន​​​អង់គ្លេស​ជា​ច្រើន​ចាប់​អារម្មណ៍​។

 

ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

 
តាម​​រយៈ​សារព័ត៌មាន​ Daily Mail បាន​ឲ្យ​ដឹង​ថា ​កញ្ញា ​​Georgia Crouchman ជា​អ្នក​​បិត​ស្រាបៀ​មក​ពី​ក្រុង​Bury St Edmunds ប្រទេស​​អង់គ្លេស​​​​បាន​​​ប្រមូល​ស៊ុត​​​ក្នុង​ទ្រុង​មាន់​ចិញ្ចឹម​របស់​នាង​ដូច​ធម្មតា​​រួច​​ក៏​ប្រទះ​ឃើញ​ស៊ុត​តូច​​ជាង​គេ​មួយ​។

 

ស៊ុត​មាន់​តូច​នោះ​មាន​​ប្រវែង​​​​ត្រឹម​តែ​​១,៥៥​​ស.ម. ឬ​តូច​ជាង​កាក់​​៥ Pence (លុយ​របស់​អង់គ្លេស) ។ ​កញ្ញា ​​Georgia ​ជឿ​ជាក់​ថា​វា​មាន​ទំហំ​តូច​ជាង​គេ​​បំផុត​​​ ដែល​តូច​ជាង​​​ស៊ុត​​គ្រង​តំណែង​កំណត់​​ត្រា​​តូច​ជាង​គេ​​លើ​​​លោក​​បច្ចុប្បន្ន​​​ ទំហំ​១,៨ ស.ម. រក​ឃើញ​​ក្នុង​ប្រទេស​វែល​​។

 

ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

 

ពេល​នេះ Georgia បាន​រក្សា​ទុក​ស៊ុត​ខាង​លើ​នៅ​កន្លែង​សុវត្ថិភាព​​ ប៉ុន្តែ​នាង​ពុំ​ទាន់​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​​អ្វី​ទៀត​ចំពោះ​ស៊ុត​តូច​នោះ​ទេ។ ចំណែក​មេ​មាន់​ពង​ស៊ុត​ខាង​លើ Georgia ក៏​មិន​បាន​ដឹង​ថា​ជា​របស់​មេ​មាន់​មួយ​ណា​ដែរ៕

 

ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​
ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

 

ចុចអាន៖  អ្នក​ដាច់​បាយ​ច្រើន​តែ​ញ៉ាំ​ស៊ុត តើ​​ញ៉ាំ​ច្រើន​ប្រឈម​ជំងឺ​អ្វី​ខ្លះ?

 

​​​​​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail