គ្រូពេទ្យស្ទើរភ្លើង ចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់ ត្រូវនគរបាលចាប់ខ្លួន

ខេត្តត្បូងឃ្មុំ៖ នគរបាលបានឃាត់ខ្លួនភ្លាមៗ គ្រូពេទ្យភូមិម្នាក់ ដែលគ្មានក្របខ័ណ្ឌ ឬអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាល ត្រូវបានកម្លាំង បន្ទាប់ពីព្យាបាល និងចាក់ថ្នាំបុរសម្នាក់បណ្តាលឲ្យស្លាប់ នៅចំណុចភូមិតូង ក្រុងសួង វេលាម៉ោង៩ព្រឹកថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៦។

ប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ញ៉ា ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ ជនសង្ស័យរូបនេះជាគ្រូពេទ្យដែលមិនមានអាជ្ញាប័ណ្ណចេញពីក្រសួងសុខាភិបាលឡើយ ហើយតែងដើរព្យាបាល និងចាក់ថ្នាំឲ្យប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះតែម្តង ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុជនសង្ស័យឈ្មោះ ពេជ្រ ញ៉ា បានទៅព្យាបាលជំងឺចាក់ថ្នាំដល់ផ្ទះជនរងគ្រោះឈ្មោះ ឯម ថុល ភេទប្រុស អាយុ៤៦ឆ្នាំ ដោយជនរងគ្រោះមានអាការៈឈឺទ្រូង និងខ្យល់បែកញើស។ នៅពេលព្យាបាលគ្រូពេទ្យរូបនោះ បានចាក់ថ្នាំ៣ម្ជុល គឺទី១-ថ្នាំCompho ១អំពូលចាក់ត្រគាក ទី២-ថ្នាំBecomphex ១អំពូល ចាក់ត្រគាក ៣-ថ្នាំHyorocoritsone និងទឹកលាយ១ដប ចាក់សាច់ដុំស្មា។ ក្រោយពីចាក់ថ្នាំរួចបានប្រហែល៣០នាទី ស្រាប់តែជនរងគ្រោះមានអាការៈកាន់តែធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់គ្លីនិក ជាអកុសល្យមិនទាន់ដល់ពេទ្យផងជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ។

កម្លាំងនគរបាលបានចុះឃាត់ខ្លួនគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណនោះរួចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី ៕ នរិន្ទ្រន៍
គ្រូពេទ្យស្ទើរភ្លើង ចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់ ត្រូវនគរបាលចាប់ខ្លួន

គ្រូពេទ្យស្ទើរភ្លើង ចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់ ត្រូវនគរបាលចាប់ខ្លួន

គ្រូពេទ្យស្ទើរភ្លើង ចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់ ត្រូវនគរបាលចាប់ខ្លួន

Nokorwatnews

  • គ្រូពេទ្យស្ទើរភ្លើង ចាក់ថ្នាំឲ្យអ្នកជំងឺម្នាក់បណ្តាលឲ្យស្លាប់ ត្រូវនគរបាលចាប់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: