ក្រុមហ៊ុន ទូរស័ព្ទ​ខេមហ្វូន ចុះ​ចែក​អំណោយ​ដល់​សាលា​បឋម​សិក្សា​វត្ត​ភ្នំ

ក្រុមហ៊ុន ខេមហ្វូន ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ឈាន​មុខ​គេ បាន​ចុះ​ចែក​អំណោយ​ដល់​សិស្ស​ក្រីក្រ​ នៅ​សាលា​បឋម​សិក្សា​វត្ត​ភ្នំ ស្ថិត​នៅ​ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​ កាលពី​ព្រឹក​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៦​ ដែល​មាន​ការ​ចូលរូម​ពី​លោក​គ្រូ  អ្នកគ្រូ សិស្សា​នុ​សិស្ស និង​ដៃគូ​សហការ ព្រម​ទាំង​បុគ្គលិក​របស់​ក្រុមហ៊ុនខេមហ្វូន​ផង​ដែរ។

 

ក្រុមហ៊ុន ទូរស័ព្ទ​ខេមហ្វូន ចុះ​ចែក​អំណោយ​ដល់​សាលា​បឋម​សិក្សា​វត្ត​ភ្នំ

 

លោក ហេង ផេង ដែល​ជា​អ្នក​គ្រប់គ្រ​ទូទៅ របស់​ក្រុមហ៊ុន​ខេមហ្វូន បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​សកម្មភាព​សប្បុរស​ធម៌របស់​ក្រុមហ៊ុន​ជួយ​ដល់​សង្គម​ខ្មែរ ជា​ពិសេស​សិស្សា​នុ​សិស្ស ដែល​ជា​ទំពាំង​ស្នង​ឬស្សី​ ហើយ​អំណោយគឺ​សម្ភារៈ​សិក្សា១កញ្ចប់ រួមមាន សៀវភៅ​៥​ក្បាល ប៉ិច១ដើម ខ្មៅដៃ​១ដើម កាតាប​មួយ បន្ទាត់​មួយ ព្រម​ទាំង​ថវិកា​មួយ​ចំនួន។

 ​

ក្រុមហ៊ុន ទូរស័ព្ទ​ខេមហ្វូន ចុះ​ចែក​អំណោយ​ដល់​សាលា​បឋម​សិក្សា​វត្ត​ភ្នំ

 

លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ខេមហ្វូន​សព្វ​ថ្ងៃ​នេះ ​មិន​មែន​សំដៅ​ទៅ​លើ​ប្រាក់​ចំណញ​តែ​មួយ​មុខ​ទេ គឺ​តែង​តែ​យក​ប្រាក់​ដែល​ទទួល​បាន​ទៅ​ជួយ​សង្គម​ផង​ដែរ។

 

ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ខេមហ្វូន​បាន​នាំ​ចូល​ផ្តាច់​មុខ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ដៃ​ស្មាត​ហ្វូន ម៉ាក Meizu អស់​រយៈពេល​ជិត​១ឆ្នាំ​មក​ហើយ ដោយ​បាន​ដាក់​សម្ពោធ​នៅ​ផ្សារ Aeon Mall កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ ២០១៥ ដែល​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក៏​ដូច​ជា​បណ្តា​អាជីវករ​នៅ​ទូ​ទាំងប្រទេស ដោយ​ផ្អែក​លើ​កត្តា​៤​ គឺ គុណភាព, តម្លៃ, សេវាកម្ម​ និងច្រក​បែង​ចែក។

 

ក្រុមហ៊ុន​ខេមហ្វូន និង Meizu នឹង​ខិត​ខំ​ស្វែង​រក​បទ​ពិសោធថ្មីៗ​ជាមួយ​ទូរស័ព្ទ​ដៃ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន ហើយ​អតិថិជន​អាច​រក​ទិញ​បាន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​អ្នក​អាចស្វែង​រក និង​ជាវ​បាន នៅ​ទី​តាំង​លក់​ទូរស័ព្ទ ដែល​មានអាសយដ្ឋាន ផ្ទះលេខ 89A, ផ្លូវ 310 សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទំនាក់ទំនង​តាម​រយៈ​លេខទូរស័ព្ទ (023 636 1116/ 071 33 555 92/ 071 33 555 20)។

 

គាំទ្រ​ខេមហ្វូន​ក៏ដូច​ជា​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម!

 

អត្ថបទៈ ពាណិជ្ជកម្ម