ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

ស៊ុតមាន់មួយគ្រាប់ដែលមានទំហំតូចខុសពីធម្មតា និងត្រូវគេចាត់ទុកថាជាស៊ុតបក្សីតូចជាងគេបានធ្វើឲ្យសារព័ត៌មានអង់គ្លេសជាច្រើនចាប់អារម្មណ៍។

ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

តាមរយៈសារព័ត៌មាន Daily Mail បានឲ្យដឹងថា កញ្ញា Georgia Crouchman ជាអ្នកបិតស្រាបៀមកពីក្រុងBury St Edmunds ប្រទេសអង់គ្លេសបានប្រមូលស៊ុតក្នុងទ្រុងមាន់ចិញ្ចឹមរបស់នាងដូចធម្មតារួចក៏ប្រទះឃើញស៊ុតតូចជាងគេមួយ។

ស៊ុតមាន់តូចនោះមានប្រវែងត្រឹមតែ១,៥៥ស.ម. ឬតូចជាងកាក់៥ Pence (លុយរបស់អង់គ្លេស) ។ កញ្ញា Georgia ជឿជាក់ថាវាមានទំហំតូចជាងគេបំផុត ដែលតូចជាងស៊ុតគ្រងតំណែងកំណត់ត្រាតូចជាងគេលើលោកបច្ចុប្បន្ន ទំហំ១,៨ ស.ម. រកឃើញក្នុងប្រទេសវែល។

ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

ពេលនេះ Georgia បានរក្សាទុកស៊ុតខាងលើនៅកន្លែងសុវត្ថិភាព ប៉ុន្តែនាងពុំទាន់ដឹងថានឹងត្រូវធ្វើអ្វីទៀតចំពោះស៊ុតតូចនោះទេ។ ចំណែកមេមាន់ពងស៊ុតខាងលើ Georgia ក៏មិនបានដឹងថាជារបស់មេមាន់មួយណាដែរ៕

ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​ ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​

ប្រភព៖ sabay

  • ស៊ុត​មាន់​តូច​ជាង​គេ​លើ​លោក​ ម្ចាស់​រក​​មុខ​មេ​​មាន់​មិន​ឃើញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:ជីវិតនិងសង្គម
Tags: