របាំងដែកពុះចែកទ្រូង ៤ផ្ទាំ​ង បាក់បែកខូចខាតដោយសារ នារីម្នាក់បើក រថយន្តបុក

ភ្នំពេញ៖​ របាំងដែកពុះចែកទ្រូងផ្លូវចំនួន ៤ផ្ទាំង​ ត្រូវរងការបាក់បែក ដោយសារនារីម្នាក់ រថយន្ដបុកទាំងកំរោល កាលពីយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយមហាវិថីព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

បើតាមអ្នកឃើញ ហេតុការណ៍នេះ បានឱ្យដឹងថា​ រថយន្ដបង្ក ម៉ាក JAGUAR ពាក់ស្លាកលេខ ភ្នំពេញ 2AB-1088 បើកបរដោយនារីម្នាក់ ជាជនជាតិចិន​ ក្នុងទិសដៅពីត្បូងទៅជើង​ ដោយសារតែនារីជាអ្នកបើកបរកំពុង តែរវល់ចុចទូរស័ព្ទ ក៏បានជ្រុលចង្កូតទៅបុករបាំង ដែកពុះចែកទ្រូងផ្លូវបាក់អស់ ៤ផ្ទាំងពេញទំហឹង​ បណ្ដាលឱ្យរថយន្ដ បែកកង់ទៅមុខលែងរួច​ តែសំណាងមិនមានណា ម្នាក់រងគ្រោះឡើយ ។

ក្រោយពេលកើតហេតុ​ រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានកាលពីខែមុន ផងដែរថា  បើករថយន្ត Highlander ពាក់ស្លាកលេខ 2S-2278 ពណ៌ត្រីឆ្លូញ ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្ត យីហោ V-99 ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ជាប់ផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ជាមួយសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យខូចទ្វារឃ្លាំងមួយផ្ទាំង និងខូចផ្នែកខាងមុខរថយន្ត Porche មួយគ្រឿងតម្លៃជិត១០មឺុនដុល្លារ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានរាយការណ៍ថា មុនដំបូងនារីអ្នកបើករថយន្ត បានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សីុ ពីលិចទៅកើត ស្រាប់តែដល់មុខឃ្លាំង ទំនងច្រឡំជាន់ហ្គែរថា ហ្រ្វាំង ក៏ជ្រុលចង្កូតបូលចូលឃ្លាំងតែម្តង តែសំណាងល្អ គ្មានបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយកើតហេតុភ្លាមៗ នារីវ័យក្មេងអាយុប្រមាណ២០ឆ្នាំ តែមិនស្គាល់ឈ្មោះរូបនេះ បានទូរស័ព្ទហៅឪពុកម្តាយ និងញាតិរបស់ខ្លួន មកដោះស្រាយជាមួយម្ចាស់ឃ្លាំង តែមិនដឹងថា ត្រូវសងប៉ុន្មាននោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

របាំងដែកពុះចែកទ្រូង ៤ផ្ទាំ​ង បាក់បែកខូចខាតដោយសារ នារីម្នាក់បើក រថយន្តបុក

របាំងដែកពុះចែកទ្រូង ៤ផ្ទាំ​ង បាក់បែកខូចខាតដោយសារ នារីម្នាក់បើក រថយន្តបុក

របាំងដែកពុះចែកទ្រូង ៤ផ្ទាំ​ង បាក់បែកខូចខាតដោយសារ នារីម្នាក់បើក រថយន្តបុក

របាំងដែកពុះចែកទ្រូង ៤ផ្ទាំ​ង បាក់បែកខូចខាតដោយសារ នារីម្នាក់បើក រថយន្តបុក