ស្ត្រី​ម្នាក់​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន ដោយសារ​ស្រោមអនាម័យ​

Videos


ការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យ គឺជាវិធីការពារពីការមានផ្ទៃពោះ និង ជំងឺកាមរោគផ្សេងៗប្រកបដោយសុវត្ថិភាព ប៉ុន្តែទោះជាយ៉ាងណាក្ដីសម្រាប់វិធីនេះនៅតែអាចបង្កឲ្យមានបញ្ហាមួយចំនួនបើសិនជាយើងធ្វេសប្រហែសក្នុងការប្រើប្រាស់ ។

ស្ត្រី​ម្នាក់​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន ដោយសារ​ស្រោមអនាម័យ​

តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះមានរឿងមិនគួរឲ្យជឿមួយបានកើតឡើងលើនារីវ័យ ២៦ ឆ្នាំ ដែលមិនបង្ហាញអត្តសញ្ញាណម្នាក់ ដោយសារនាងចេះតែមានអាការៈឈឺចុកចាប់នៅត្រគៀកផ្នែកខាងស្ដាំ និង ក្ដៅខ្លួនដែលជាហេតុធ្វើឲ្យនាងបរិភោគអាហារមិនសូវបាន ។ ស្ថិតក្នុងអាការៈដូចនេះស្ត្រីខាងលើបានសន្និដ្ឋានថាខ្លួនមានជំងឺរលាកខ្នែងពោះវៀន ប៉ុន្តែអ្វីដែលធ្វើឲ្យនាង និង គ្រូពេទ្យហួសចិត្តខ្លាំងបំផុតនោះ គឺនៅពេលវះកាត់គ្រូពេទ្យបានរកឃើញបំណែកស្រោមអនាម័យទៅវិញ ។

ស្ត្រី​ម្នាក់​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន ដោយសារ​ស្រោមអនាម័យ​

បន្ទាប់ពីបានដឹងមូលហេតុដែលធ្វើឲ្យនាងឈឺចុកចាប់ដូច្នេះ ស្ត្រីខាងលើបាននិយាយថា នាងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលបានឃើញស្រោមអនាម័យនៅក្នុងខ្លួន ។ គួរបញ្ជាក់ដែរថា នេះគឺជារឿងដ៏កម្រមួយដែលបណ្ដាលមកពីភាពធ្វេប្រហែសបណ្ដោយឲ្យស្រោមអនាម័យធ្លាក់ចូលទៅក្នុងប្រដាប់ភេទគូស្នេហ៍នៅពេលរួមភេទ ៕ (ប្រភព៖ ស៊ីងហ្គាពូរីស.ស្តម) កុសល

ស្ត្រី​ម្នាក់​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន ដោយសារ​ស្រោមអនាម័យ​