ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ (វីដេអូ)

រឿង “អាស៊ុយទ្រីស្មោះស្នេហ៍” របស់ផលិតកម្ម BKS ដែលបានចេញថតកាលពីដើមខែកុម្ភៈកន្លងទៅនោះ បានបញ្ចប់ និងចេញTrailer ផ្លូវការហើយ។ ខ្សែភាពយន្តខ្នាតធំមួយនេះ គ្រោងបើកសម្ពោធនៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០១៦ខាងមុខនេះ។

ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ (វីដេអូ)

រឿង “អាស៊ុយទ្រីស្មោះស្នេហ៍”  ដែលជាវណ្ណកម្មទី២របស់ផលិតកម្មមួយនេះ គឺជាខ្សែភាពយន្តបែបកំប្លែង  ដោយប្រជុំទៅដោយតារាល្បីៗជាច្រើនចូលរួមសម្ដែង។ តារាទាំងអស់នោះមានដូចជា  លោក ទេព រិនដារ៉ូ លោក  ឈុន សុវណ្ណភក្ដី កញ្ញា គីម ច័ន្ទបរមី   អ្នកនាងប៉ែន សុផានី តាស៊ីស អ្នកនាង ប៉េងប៉ោង លោក ម៉ា ដូណា DJ ពាង DJ កូនកណ្ដុរ និងតារាកំប្លែងមួយចំនួនទៀត។

ដោយឡែកលោក ឈុន សុវណ្ណភក្ដី និង កញ្ញា គីម ច័ន្ទបរមី សម្ដែងជាតួឯក ។ រឿង “អាស៊ុយទ្រីស្មោះស្នេហ៍” បានចំណាយទុន ក្នុងការផលិតជាង៧ម៉ឺនដុល្លារ។ លោក ឈុន សុវណ្ណភក្ដី  ដែលជាជាម្ចាស់ផលិតកម្មបានឲ្យដឹងថា នៅក្នុងខ្សែភាពយន្តនេះ ក្រៅពីឈុតកំប្លែងច្រើន ខាងផលិតកម្មបានបញ្ចូលបទចម្រៀងជាង១០បទ ដែលសុទ្ធតែជា Original Song ទាំងអស់។

ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ (វីដេអូ)

ការបញ្ចូល Original Song ច្រើននេះ លោក សុវណ្ណភក្ដី   បានប្រាប់ថា ខាងនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរផលិតកម្មលោកជាខ្លាំង ព្រោះកន្លងមក មិនមានផលិតកម្មណាមួយ បញ្ចូលបទចម្រៀងថ្មីច្រើនដូចផលិតកម្មលោកឡើយ។

ម្ចាស់ផលិតកម្មខាងលើរំពឹងថា បន្ទាប់ពីដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជាហើយ រឿង “អាស៊ុយទ្រីស្មោះស្នេហ៍” នឹងទទួលបានគាំទ្រខ្លាំងជាក់ជាមិនខាន៕

ប្រភព៖ sabay

  • ភាពយន្ត “អាស៊ុយទ្រីស្មោះ​ស្នេហ៍” ចេញTrailer ផ្លូវ​ការ (វីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:វីដេអូ
Tags: