តារា​​ល្បី​ៗ​ជួយ​ផ្សព្វផ្សាយ​ រក​ថវិកា​​ជួយ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា

ល្ងាច​មិញ​តារា​​ល្បី​ៗ​ជាច្រើនដួង ​រួម​មាន​ប្ដី​ប្រពន្ធ គង់ ចាន់ស្រីមុំ-គឹម សីហា កញ្ញា រីយ៉ា ហៃ ប៉ោ​ហុង ស្រីលាភ ជាដើម បាន​ចូលរួម​ជាមួយ​គ្លីនិកផ្នែក​សម្ផស្ស​មួយ ដើម្បី​​ផ្សព្វផ្សាយ​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។

 

តារា​​ល្បី​ៗ​ជួយ​ផ្សព្វផ្សាយ​ រក​ថវិកា​​ជួយ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា

 

 

ក្នុង​ទឹកមុខ​សប្បាយរីករាយ​ តារា​ទាំងអស់​ដែល​បាន​ចូលរួម​ ​បាន​បង្ហាញ​ឲ្យ​ដឹង​ដូចគ្នា​ថា ​នេះ​គឺជា​កម្មវិធី​ល្អ​អាច​ជួយ​ដល់​មន្ទីរ​ពេទ្យ​ សង្គ្រោះ​កុមារ​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​ក៏​អាច​ជួយ​ចែករំលែក​ក្ដី​ស្រលាញ់​ដល់​ក្មេង​ៗ​ដែល​កំពុង​សម្រាក​ ព្យាបាល​នៅ​ទី​នោះដែរ។ ចំពោះ​ការ​ចូលរួម​លេង​ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ ០៦ រហូត​ដល់​ខែ ៣០ មិថុនា ២០១៦ នេះ។

 

តារា​​ល្បី​ៗ​ជួយ​ផ្សព្វផ្សាយ​ រក​ថវិកា​​ជួយ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា

 

ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ​នេះ កញ្ញា រស្មី អ្នក​តំណាង​គ្លីនិក​កែសម្ផស្ស​ Amed ជា​ម្ចាស់​គម្រោង ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ម្សិលមិញ​នេះ​មាន​គោលដៅ​ពីរ​យ៉ាង ​ទី​១​ជា​ការ​ទស្សន៍ទាយ​បាល់ទាត់ អឺរ៉ូ២០១៦ ដើម្បី​ឈ្នះ​ជា Voucher ៥០០០ ដុល្លារ។ ទីពីរ គឺ​យក​ថវិកា​បាន​មកពី​ការ​ចុច Like លើបដា​ទស្សន៍​ទាយ​បាល់​ទាត់ ​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មួយ Like ស្មើ​នឹង​ប្រាក់ ៥០០ រៀល។ រស្មី បន្ត​ថា “ប្រសិន​បើ​ប្រិយមិត្ត​ចុច​ Like កាន់តែ​ច្រើន​ ថវិកា​សម្រាប់​ជួយ​មន្ទីរ​ពេទ្យ ​ក៏​កាន់តែ​ច្រើន​ដែរ”៕

 

អត្ថបទ៖ទ្រី រ៉ាវី