U-KISS ចេញ MV និង​អាល់ប៊ុម​ថ្មី​ដំបូង ក្រោយ​ស្ងប់ស្ងាត់​មួយ​ឆ្នាំ​កន្លះ

ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង U-KISS បាន​ត្រលប់​មក​វិញ​ហើយ​តាម​រយៈ​មីនី​​អាល់ប៊ុម​ទី​១១ ដែល​មាន​ចំណងជើង​ថា “Stalker”។

 

U-KISS ចេញ MV និង​អាល់ប៊ុម​ថ្មី​ដំបូង ក្រោយ​ស្ងប់ស្ងាត់​មួយ​ឆ្នាំ​កន្លះ

 

រយៈ​ពេល​មួយ​ឆ្នាំ​ ប្រាំ​ខែ​មក​ហើយ ដែល​ក្រុម​ចម្រៀង​សមាជិក ៦រូប​មួយ​នេះ​មិន​បាន​ចេញ​បទ​ចម្រៀង​សោះ​នៅ​កូរ៉េ ប៉ុន្តែ​អ្វី​ដែល​អ្នក​គាំទ្រ​រង់​ចាំ​ក៏​បាន​មក​ដល់​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា នេះ​​ដោយ U-KISS បាន​បញ្ចេញ​អាល់ប៊ុម​ថ្មី​រួម​ជាមួយ​វីដេអូ​ចម្រៀង​សម្រាប់​បទ “Stalker”។

 

ក្រៅ​ពី​បទ​ចម្រៀង​នាំ​មុខ​នេះ អាល់ប៊ុម​ “Stalker” មាន​បទ​ចម្រៀង​ផ្សេង​ៗ​ទៀត​ដូច​ជា “Favorite Girl” , “Even If I Close My Eyes”, “Heartless” និង “Take It Slow” រួម​ជាមួយ​បទ​ភ្លេង​សុទ្ធ​របស់​បទ “Stalker”។ តាម​របាយការណ៍​កន្លង​មក ចំណូល​មួយ​ផ្នែក​បាន​ពី​ការ​លក់​អាល់ប៊ុម​នេះ​នឹង​ត្រូវ​បរិច្ចាគ​សម្រាប់​មូលនិធិ​សប្បុរសធម៌។

 

ចង់​ដឹង​ថា​ U-KISS មាន​ស្ទីល​ប្លែក​យ៉ាង​ណា​ខ្លះ​សម្រាប់​ការ​វិល​ត្រលប់​លើក​នេះ សូម​ទស្សនា MV ថ្មី​របស់​ពួក​គេ​តែ​ម្ដង៖

 


U-KISS ចេញ MV និង​អាល់ប៊ុម​ថ្មី​ដំបូង ក្រោយ​ស្ងប់ស្ងាត់​មួយ​ឆ្នាំ​កន្លះ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi