DJ​ខ្មែរ​៥នាក់ ​រួម​គ្នា​បើក​ស្ទូឌីយោ បង្រៀន ​DJ

DJ​ខ្មែរ​ចំនួន​៥រូប មាន​ DJ Naga, DJ Kaka, DJ Rabbit, VDJ N.ME និង DJ ហេតុ​អ្វី បាន​សហការណ៍​គ្នា ​បើក​ស្ទូឌីយោ​មួយ​កន្លែង ដើម្បី​បង្រៀន​ដល់​​យុវវ័យ​ដែល​ចង់​ចេះ​ជំនាញ DJ អាជីព។

 

DJ​ខ្មែរ​៥នាក់ ​រួម​គ្នា​បើក​ស្ទូឌីយោ បង្រៀន ​DJ

 

ស្ទូឌីយោ​​​ខាង​លើ​មាន​ឈ្មោះ​ថា EDM Cambodia ដែល​មាន​ទី​តាំង​នៅ​ម្ដុំ​​ផ្ទះ​ជួល​​មួយ​កន្លែង​ ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី។ DJ Naga ដែល​ជា​ប្រធាន​ក្រុម​ និង​ជា​ម្ចាស់​ជយលាភី​លេខ២ DJ Champion បាន​លើក​ឡើង​ថា ការ​បើក​ស្ទូឌីយោ​នេះ​ឡើង គោល​​បំណង​ធំ​របស់​ក្រុម គឺ​ចង់​​បង្រៀន​ដល់​យុវវ័យ​ខ្មែរ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ DJ មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ត្បិត​អី​បច្ចុប្បន្ន​យុវវ័យ​​ខ្មែរ​ដែល​មាន​បំណង​រៀន​ជំនាញ​ខាង ​DJ​ នេះ​ ពិបាក​ក្នុង​រក​កន្លែង​រៀន។ ជា​មួយ​គ្នា​នោះ​ដែរ ក្រុម​របស់​លោក​ ក៏​មាន​គម្រោង​​បង្កើត​ Original Song បែប DJ និង ទទួល​ការ​ថត​​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​ផង​ដែរ។

 

DJ Naga លើក​ឡើង​ថា EDM Cambodia បាន​បំពាក់​ដោយ​​ម៉ាស៊ីន​ Mix ភ្លេង ទំនើបៗ​ជា​ច្រើន​គ្រឿង​ដើម្បី​ងាយ​ស្រួល​ដល់​សិស្ស​​​មក​រៀន។ ចំពោះ​គ្រូ​​បង្រៀន​​វិញ​ សុទ្ធតែ​ជា​អ្នក​មាន​បទ​ពិសោធ​ខាង​DJ  ព្រោះ​ក្រុម​របស់​លោក គឺ​​ជា DJ  ប្រចាំ​នៅ​ក្លឹប​កម្សាន្ត​ល្បីៗ និង​ជា​តារា​សម្ដែង​ភាពយន្ត​ផង​ដែរ។

 

DJ​ខ្មែរ​៥នាក់ ​រួម​គ្នា​បើក​ស្ទូឌីយោ បង្រៀន ​DJ

 

ការ​បង្រៀន​ឲ្យ​ចេះ​រហូត​ដល់​​ក្លាយ​ជា ​DJ ​អាជីព  EDM Cambodia មាន​តម្លៃ ៥០០ ដុល្លារ​ក្នុង​ម្នាក់ ដោយ​មិន​គិត​ថេរវេលា​នៃ​ការ​រៀន​ឡើយ។ តាម​ការ​លើក​ឡើង​របស់ DJ Naga នៅ​ប្រទេស​កម្ពុជា​អ្នក​ដែល​មាន​ជំនាញ ​DJ ​អាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​៣០០ដុល្លារ ទៅ ជាង​២០០០ ដុល្លារ​ក្នុង​​១ខែ។

 

​ទៅ​ថ្ងៃ​អនាគត​ម្ចាស់​ជយលាភី​លេខ២ DJ Champion ​រូប​នេះ​ វាយ​តម្លៃ​ថា ប្រទេស​កម្ពុជា នឹង​ត្រូវ​ការ DJ កាន់​តែ​ច្រើន​ថែម​ទៀត ត្បិត​ក្លឹប​រាត្រី វិទ្យុ និង​ទូរទស្សន៍ និង​កាន់​តែ​រីក​ចម្រើន ហើយ​សូម្បី​តែ អ្នក​ចាក់​​ធុង​បាស​តាម​រោង​បុណ្យ ឬ​មង្គល​ការ​ក៏​ត្រូវ​ការ ​DJ យ៉ាង​តិច​ម្នាក់​ផង​ដែរ៕

 

 

DJ​ខ្មែរ​៥នាក់ ​រួម​គ្នា​បើក​ស្ទូឌីយោ បង្រៀន ​DJ

 

DJ​ខ្មែរ​៥នាក់ ​រួម​គ្នា​បើក​ស្ទូឌីយោ បង្រៀន ​DJ

 

DJ​ខ្មែរ​៥នាក់ ​រួម​គ្នា​បើក​ស្ទូឌីយោ បង្រៀន ​DJ

 

អត្ថបទ៖ ខុត សីហា