អត់ការងារធ្វើយកចៅស្រីទៅឲ្យប្រពន្ធចុងកូនប្រសាប្រុសដឹងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

ខេត្តស្វាយរៀង៖ បុរសវ័យចំណាស់ម្នាក់ត្រូវបាននគរបាលការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងឃាត់ ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីកូនប្រសាប្រុសប្ដឹងចោទជនសង្ស័យជាឪពុកក្មេកថាបានយកកូនរបស់ខ្លួនទៅលក់ឲ្យប្រពន្ធចុង ។

បើតាមមន្ត្រីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវរងបណ្ដឹងកូនប្រសារហើយត្រូវបានឃាត់ខ្លួនឈ្មោះ អ៊ុក សឿង អាយុ៧៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រីឯចៅស្រីដែលត្រូវជនសង្ស័យយកទៅឲ្យប្រពន្ធចុងនោះឈ្មោះ អ៊ុក សំនៀង អាយុ៥ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

យោងតាមបណ្ដឹងឪពុកក្មេងស្រីរងគ្រោះឈ្មោះ យ៉ង់ សំណាង អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគោកព្រីង បានរៀបរាប់ថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យជាឪពុកក្មេកបានយកកូនស្រីរបស់ខ្លួននិងត្រូវជាចៅស្រីរបស់ ជនសង្ស័យដែរនោះទៅលក់ឲ្យស្ត្រីម្នាក់ឈ្មោះ ធឿន ដែលគេដឹងថាជាប្រពន្ធចុង របស់ជនសង្ស័យ ។

តាមប្រភពពីអ្នកភូមិបានឲ្យដឹងដែរថា ជនសង្ស័យបច្ចុប្បន្ននេះមានប្រពន្ធចុងចំនួន៣នាក់តែពុំមានទីលំនៅពិតប្រាកដនោះទេ ហើយប្រពន្ធចុងដែលជនសង្ស័យឲ្យចៅ ទៅនោះក៏ពុំដឹងផ្ទះសម្បែងនៅឯណាដែរ ។ទាក់ទិននឹងបណ្ដឹងឪពុកក្មេងស្រីរងគ្រោះខាងលើនេះជនសង្ស័យជាឪពុកក្មេកបានសារភាពថា រូបគាត់ពុំបានលក់ដូរចៅស្រីឲ្យទៅស្ត្រីឈ្មោះធឿន នេះទេតែគាត់ឲ្យចៅស្រីទៅស្ត្រីនោះចិញ្ចឹមប៉ុណ្ណោះ ។

បើតាមមន្ត្រីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងកាលពីរសៀលថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៦ថា ជនសង្ស័យឈ្មោះអ៊ុក សឿង ត្រូវបានដោះលែងឲ្យទៅលំនៅ ឋានវិញហើយដោយសារផ្អែកតាមចម្លើយជនសង្ស័យថា ពុំបានលក់ចៅស្រី ។ ប៉ុន្តែសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួនស្ត្រីឈ្មោះធឿន ដែលបានយកក្មេងស្រីរងគ្រោះគេចខ្លួនដើម្បីមកសាកសួរថា តើក្មេងស្រីដែលត្រូវជនសង្ស័យឲ្យទៅស្ត្រីខាងលើនេះគឺជាការឲ្យ ឬជាការលក់? ហើយប្រសិនបើការចាប់ខ្លួនស្ត្រីខាងលើនេះបានរួចស្ត្រីរូបនេះសារភាពយ៉ាងណានោះជនសង្ស័យជាជីតាក្មេងស្រីរងគ្រោះនឹងត្រូវចាប់ខ្លួនឡើងវិញចាត់ការទៅតាមផ្លូវច្បាប់ ៕

អត់ការងារធ្វើយកចៅស្រីទៅឲ្យប្រពន្ធចុងកូនប្រសាប្រុសដឹងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន

ប្រភព៖ nokorwatnews

  • អត់ការងារធ្វើយកចៅស្រីទៅឲ្យប្រពន្ធចុងកូនប្រសាប្រុសដឹងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កំសាន្ត
Tags: