ប្លែកៗ!! តួកគី ពន្លិចយន្តហោះមួយគ្រឿងទៅក្នុងបាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរមុជទឹក (មានវីដេអូ)

(តួកគី)៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត សម្រាប់ប្រទេសតួកគី ដែលអាជ្ញាធរទេសចរណ៍បាន សម្រេចយកយន្តហោះខ្នាតធំមួយគ្រឿង ទៅពន្លិចនៅក្នុងដែនសមុទ្រជាប់ឆ្នេរកម្សាន្តដ៏ល្បីល្បាញ មួយរបស់ខ្លួនមានឈ្មោះថា Aegean Sea ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកកាន់ទីនេះឲ្យកាន់តែច្រើន។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន DW នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។

ការពន្លិចយន្តហោះ A300 Airbus នេះបានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ម្សិលមិញនេះដោយត្រូវ ប្រើប្រាស់ ពេលរហូតដល់ទៅ ពីរម៉ោងកន្លះឯណោះទើបវាលិចទៅដល់បាតសមុទ្រ។ អំឡុងពេលនេះការពន្លិតនោះ ក៏មានទូក ទេសចរណ៍ជាច្រើនគ្រឿង ដឹកមនុស្សរាប់រយនាក់ បានមកចោមរោម និងអបអរចំណាត់ការថ្មី ដែលមានគោលដៅក្នុងការទាក់ទាញ ការកម្សាន្តបែបមុជទឹកបាតសមុទ្រនេះផងដែរ។

គួរបញ្ជាក់ថាតួយន្តហោះខាងលើនេះ មានតម្លៃតែ ៩៣,០០០ ដុល្លារប៉ុណ្ណោះ ដែលគេបានទិញពី ក្រុមហ៊ុនអាកាសចរណ៍ឯកជននៅក្នុងស្រុក។ ការបង្កើតកម្មវិធីប្លែកៗនេះ ក៏ព្រោះតែប្រទេសតួកគី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះនូវបញ្ហាថមថយភ្ញៀវទេសចរ ដែលបានបណ្តាលមក ពីបញ្ហាសន្តិសុខ និងការបង្កអំពើភេរវកម្មនានា៕

ប្រភព៖ baykdang

  • ប្លែកៗ!! តួកគី ពន្លិចយន្តហោះមួយគ្រឿងទៅក្នុងបាតសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរមុជទឹក (មានវីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/07  Category:កំសាន្ត
Tags: